វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១២ ១ ២០២៤
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល
ជំរុញឱ្យសមត្ថកិច្ចតាមដានគ្រប់គ្រងចំពោះបុគ្គល ដែលបានសមាហរណកម្មចូលក្នុងសហគមន៍ ដើម្បីបង្ការទប់ស្កាត់កុំឱ្យវិលត្រឡប់ទៅសេពទប់ស្កាត់គ្រឿងញៀនវិញ
បន្ទាប់ពីចាកចេញពីមណ្ឌល ព្យាបាល និងស្តារនីតិសម្បទា។
យោងតាមផែនការ ស្តីពីយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចំពោះវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកទឹកចិត្ត និងគាំទ្រ ធានានិរន្តរភាពនៃកិច្ចដំណើរការនៃមជ្ឈមណ្ឌលបណ្តោះ អាសន្ន សម្រាប់ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
សម្តេចធិបតី បានបន្តថា ក្រសួង សុខាភិបាល ត្រូវខិតខំលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈក្នុងការបន្សាប និងព្យាបាល ព្រមទាំង ពង្រីកសេវាបន្សាប ព្យាបាលដោយផ្អែកលើសហគមន៍នៅតាមមណ្ឌលសុខ ភាព និងមន្ទីរពេទ្យបង្អែក ដើម្បីចូលរួមចំណែកកាត់បន្ថយការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។ ចំណែកឯ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវពង្រឹង និងពង្រីកសមត្ថភាពមណ្ឌល បណ្តោះអាសន្នសម្រាប់អប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទា របស់រដ្ឋបន្ថែមទៀត ដើម្បីត្រៀមទទួល ជនរងគ្រោះ តាមការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងយុទ្ធនាការនេះ។
សម្តេចធិបតី បានបន្តទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវយក ចិត្តទុកដាក់រៀបចំឱ្យមានយន្តការគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿងញៀន ដោយត្រូវប្រមូលទិន្នន័យឱ្យបាន ច្បាស់លាស់ អំពីមុខសញ្ញាប្រើប្រាស់ និងងាយរងផលប៉ះពាល់ដោយសារគ្រឿងញៀន។
សម្តេចធិបតី បានបញ្ជាក់ថា ត្រូវជំរុញ និងលើកទឹកចិត្តអ្នកដែលមិនទាន់ទទួលបានការព្យាបាល ឱ្យទៅទទួលយកការព្យាបាល និងត្រូវចាត់វិធានការ តាមដានគ្រប់គ្រងចំពោះបុគ្គល ដែលបានសមាហរណកម្មចូលក្នុងសហគមន៍ បន្ទាប់ពីចាកចេញពីមណ្ឌល ព្យាបាល និងស្តារនីតិសម្បទា ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យវិលត្រឡប់ទៅសេពគ្រឿងញៀនវិញ។ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ត្រូវពិនិត្យលទ្ធភាព និងលើកសំណើដើម្បី បង្កើតនូវមណ្ឌលបណ្តោះអាសន្នសម្រាប់អប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅមូលដ្ឋានរបស់ខ្លួន ជាពិសេសលើកទឹកចិត្តវិស័យឯកជន ដើម្បីចូលរួមក្នុងការគាំទ្រ ឬបង្កើតមជ្ឈមណ្ឌល សម្រាប់អប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕