ការសាងសង់ ស្ថាបនា និងជួសជុល នៅតែជាកិច្ចការចាំបាច់ ដែលមន្ទីរសាធារណការខេត្តព្រះសីហនុបន្តអនុវត្តន៍

Narith | ថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ 2024

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១២.០២.២០២៤ 

IMG_0178

IMG_0179

IMG_0182

IMG_0180

IMG_0181-1

IMG_0184

IMG_0186

IMG_0191

IMG_0194

IMG_0189

IMG_0193

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុបានឱ្យដឹងថា ការសាងសង់ ស្ថាបនា និងជួសជុល នៅតែជាកិច្ចការចាំបាច់ ដែលមន្ទីរសាធារណការខេត្តព្រះសីហនុបន្តអនុវត្តន៍ ខណៈដែលពេញ១ឆ្នាំ២០២៣កន្លងទៅ មន្ទីរសម្រេចបានការងារធំៗជាច្រើន ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងអភិវឌ្ឍន៍ខេត្តឱ្យកាន់តែទំនើបនិង រីកចម្រើន ។ 
លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះថា ពេញមួយឆ្នាំ២០២៣ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើវិស័យធំៗចំនួន២ ដែលបានសម្រេចលទ្ធផល យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះចំពោះវិស័យសាធារណការ រួមមានគម្រោងដែលប្រើប្រាស់ថវិកាក្រសួងសាធារណការនិងដឹកជញ្ជូន ដោយមានការស្ថាបនាផ្លូវខេត្តលេខ១៤៩ចាក់ក្រាលដីល្បាយថ្ម ស្ថាបនាស្ពានបេតុង លូមូលទោល និងលូមូលភ្លោះកាត់ទទឹងផ្លូវសរុបចំនួន ១១កន្លែង ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ គម្រោងដោះស្រាយការជន់លិចផ្សារវាលរេញ ដោយសាងសង់លូប្រអប់កាត់ទទឹងផ្លូវចំនួន ០៣កន្លែង, សាងសង់ប្រឡាយបេតុង, សាងសង់លូប្រអប់ ស្តារប្រឡាយ ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ។
លោកបានបន្តថា បានស្ថាបនាជួសជុលបន្ទាន់ កំណាត់ផ្លូវជាតិលេខ៤ ដោយរៀបបាវខ្សាច់ ដាក់ថ្ម និងចាក់បេតុងការពារមុខទឹកហូរច្រោះ បណ្តោះអាសន្ន ចំនួន ២លើក និងសាងសង់ប្រឡាយបេតុង ប្រវែងសរុប ១៥,៣៥ម៉ែត្រ ។ គម្រោងថែទាំជាប្រចាំផ្លូវជាតិនិងផ្លូវខេត្ត ចំនួន ៤ខ្សែ ប្រវែងសរុបជាង ៦៦គីឡូម៉ែត្រ រួមមាន៖ ផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ៤៥ ផ្លូវខេត្តលេខ ១៤៦បេ និងផ្លូវខេត្តលេខ ១៤៨ ។ ជួសជុលថែទាំបណ្តាញលូទឹកកខ្វក់ ក្នុងក្រុងព្រះសីហនុ និងជួសជុលថែទាំស្ថានីយច្រោះសម្អាតទឹកកខ្វក់អូរឈើទាល (ស្ថានីយ១៦ហិកតា) ។
លោកបានបន្ថែមថា ចំពោះគម្រោងប្រើប្រាស់ថវិការដ្ឋបាលខេត្ត ដោយយោងតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដោយសារតែភូមិសាស្ត្រ នៅក្នុងក្រុង មានការកសាងផ្លូវបានស្រស់ស្អាតហើយក្នុងរយៈពេលកន្លងមកនេះ ដូច្នេះរដ្ឋបាលខេត្ត ក៏ដួចជាមន្ទីរបានបែងចែកគម្រោងនេះទៅតាមបណ្ដា ស្រុក-ឃុំមួយចំនួន ដោយក្នុងមួយឃុំអាចទទួលបានផ្លូវចំនួន១ខ្សែឬ២ខ្សែស្មើៗគ្នា ដើម្បីពង្រីកសមិទ្ធផលនេះឱ្យបាន ពេញទូទាំងខេត្តព្រះសីហនុ ។
 « សម្រាប់មន្ទីរគឺបានទទួលនូវការងារសាងសង់ផ្លូវចំនួន១៨ខ្សែ ប៉ុន្តែកំណាត់ខ្សែផ្លូវខ្លះមិនវែងនោះទេ ប្រមាណ ២០០ម៉ែត្រទៅ៣០០ម៉ែត្រ ដោយអាចនិយាយបានថាកំណាត់ខ្សែផ្លូវគឺ១៨ខ្សែ ប៉ុន្តែសម្រាប់ប្រវែងវែងគឺមិនវែងនោះទេ គឺជាប្រភេទផ្លូវបេតុង ដែលជាផ្លូវធន់នឹងអាកាសធាតុនៅក្នុងតំបន់សមុទ្រ ខណៈដែលខេត្តនេះប្រឈមនឹងភ្លៀងខ្លាំង ដោយរដ្ឋបាលខេត្តផ្តោតការវិនិយោគខ្ពស់ទៅលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីធានាឱ្យបាននូវភាពរឹងមាំរយៈពេលយូរអង្វែង » ។ 
លោកបានបន្ថែមទៀតថា ក្នុងនោះមន្ទីរក៏មានការជួសជុលកែលម្អសួនច្បាររង្វង់មូលវាលរេញ ការថែទាំដើមឈើ, កាត់ស្មៅ, ស្រោចទឹកសួនច្បារ, ដាំដើមឈើបន្ថែម, ជួសជុលសំបុកមាន់ និងស្តារអូរប្រឡាយមួយចំនួនក្នុងក្រុងព្រះសីហនុ ។
ជាងនេះទៅទៀត ចំពោះវិស័យដឹកជញ្ជូនផ្លូវសមុទ្រ គឺបានចុះបញ្ជីក្នុងឆ្នាំ២០២៣មុនយុទ្ធនាការជំរុញ បានចំនួន៤៨៨ទូក ហើយយុទ្ធនាការជំរុញគិតមកដល់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤  មានចំនួន ១ ២៨៥ ទូក ដូច្នេះសរុបទូកបានចុះបញ្ជីមានចំនួន ១ ៧៧៣ទូក ស្មើនឹង ៧០% នៃចំនួនទូកសរុប ៕