ថ្នាក់ដឹកនាំនិងមន្ទីរវប្បធម៌ខេត្តស្វាយរៀងលើកទឹកចិត្តដល់យុវជនឱ្យចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិ

វិទ្យុជាតិកម្ពុជា៖ លោកវណ្ណៈស្វាយរៀង
ស្វាយរៀង៖ លោកស្រីយក់ស៊ីណាតក្នុងនាមអភិបាលខេត្តស្វាយរៀងអំពាវនាវទៅដល់យុវជនជំនាន់ក្រោយទាំងអស់ ត្រូវចូលរួមថែរក្សាសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិទាំងរូបិយនិងអរូបិយ ហើយត្រូវធ្វើយ៉ាងណាអនុវត្ត បានជោគជ័យនិងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចមហា បវរធិបតីហ៊ុនម៉ាណែតនាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺអភិវឌ្ឍន៍ដើម្បីអភិរក្សនិងអភិរក្សដើម្បីអភិវឌ្ឍ។
ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសលោកស្រីអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី ២៦ក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង។
លោកស្រីបន្តថា យុវជនត្រូវបង្កើនការយល់ដឹងកាន់តែច្បាស់ពីភាពដ៏សម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ហើយត្រូវ ខិតខំស្រាវជ្រាវបណ្ដុះបណ្ដាលគ្រប់គ្រងនិងលើកទឹកចិត្តដ៏ក្រុមសិល្បៈមហាជននៅតាមបណ្ដាមូលដ្ឋាន ធ្វើយ៉ាងណាឱ្យពួកគេមានកម្រិតជំនាញច្បាស់លាស់ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជននិងបង្កើនប្រាក់ចំណូល។
លោកស្រីអភិបាលរងបញ្ជាក់ថា គោលបំណងនៃការប្រារព្ធធ្វើទិវាវប្បធម៌ជាតិឆ្នាំនេះគឺដើម្បីដាស់តឿនរំលឹកដល់យុវជនជំនាន់ក្រោយឱ្យស្រឡាញ់វប្បធម៌ជាតិខ្មែរដែលមានសម្បូរបែបនៅក្នុងប្រទេសកម្ពុជាយើងទាំងវប្បធម៌រូបិយនិងវប្បធម៌អរូបី។
លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថា ទិវាជាតិ៣មីនាគឺជាទិវាដ៏មានសារសំខាន់របស់ប្រទេសជាតិដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងរំលឹកដល់គុណដ៏ធំធេងរបស់បុព្វបុរសយើងដែលបានបន្សល់ទុកនៅកេមរតកសម្បូរបែបសម្រាប់យើងគ្រប់ៗគ្នាជាកូនចៅជំនាន់ក្រោយស្រឡាញ់ព្រមទាំងស្មារតីចូលរួមថែរក្សាការពារវប្បធម៌ទាំងរូបិយនិងអរូបិយឱ្យស្ថិតស្ថេរគង់វង្សជា អាទិ៍ប្រាំង ប្រាសាទសិលាចារឹក អក្សរសាស្ត្រ សិល្បៈរបាំប្រពៃណីទំនៀមទម្លាប់។ល។
ជាមួយគ្នានោះ លោកស្រី បានជំរុញដល់ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្រូវខិតខំបន្តដំឡើងស្នាដៃថ្មីៗបន្ថែមទៀតនឹងរៀបចំបើកបណ្តុះសិល្បៈមហាជនជាពិសេសមហោស្រពសិល្បៈយុវជនប្រចាំឆ្នាំដើម្បីឱ្យយុវជនចូលរួមប្រលងប្រជែងនិងស្រឡាញ់សិល្បៈវប្បធម៌ជាតិ៕

photo_2024-01-03_12-59-49

photo_2024-03-14_10-06-28 (2)photo_2024-03-14_10-06-28 (3)

photo_2024-03-14_10-06-28 (4)

photo_2024-03-14_10-06-28 (5)

photo_2024-03-14_10-06-28

photo_2024-03-15_15-15-36 (2)

photo_2024-03-15_15-15-36

photo_2024-03-15_15-15-37 (2)

photo_2024-03-15_15-15-37 (3)

photo_2024-03-15_15-15-37 (4)

Comments

Related posts