កំពង់ផែទេសចរណ៍នៅលើកោះទន្សាយ សម្រេចការសាងសង់ក្នុងលទ្ធផលប្រមាណ៩០% ហើយ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តកែប

កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពក្នុងការសាងសង់កំពង់ផែទេសចរណ៍លើកោះទន្សាយ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា កំពង់ផែទេសចរណ៍លើកោះទន្សាយ បានកំពុងដំណើរការសាងសង់ទៅតាមផែនការ និងពេលវេលាកំណត់ បើគិតមកទល់ពេលនេះ គម្រោងទាំងមូលសម្រេចការសាងសង់ក្នុងរង្វង់៩០% ហើយ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា សមិទ្ធផលជាប្រវត្ថិសាស្រ្តរបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តកែប ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត កែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយ ខេត្តកែបជា គោលដៅទេសចរណ៍ធម្មជាតិនិងសមុទ្រ សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់។

គួរបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែលើកោះទន្សាយនេះ គ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈគម្រោងនេះ នឹងធ្វើអោយកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយ និងប្រកបដោយទំនើបភាព៕photo_2024-03-19_15-36-36photo_2024-03-19_15-36-38photo_2024-03-19_15-36-42photo_2024-03-19_15-42-57photo_2024-03-19_15-43-00photo_2024-03-19_15-43-28

photo_2024-03-19_15-43-44

Comments

Related posts