ក្រសួងអប់រំ បានណែនាំពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងជ្រើសរើសសិស្សពូកែ សម្រាប់ឆ្នាំ សិក្សា ២០២៣-២០២៤

Narith | ថ្ងៃទី 21 ខែ មីនា ឆ្នាំ 2024

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២១ មីនា ២០២៤

a38-17

a39-14

a40-15

a41-12

a42-10

a43-9

a44-9

MC៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការ ប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ ។
  យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៣- ២០២៤ បានឱ្យដឹងថា ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវម្ចាស់ការរៀបចំការប្រឡងជ្រើសរើស សិស្សពូកែប្រចាំរាជធានី ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលនឹងប្រព្រឹត្តទៅតាមពេលវេលា សមស្របណាមួយ ដើម្បីដណ្ដើមជ័យលាភីថ្នាក់រាជធានី ខេត្ត តាមមុខវិជ្ជា តាមកម្រិតថ្នាក់ តាមចំនួនកំណត់ ក្នុងតារាងបែងចែកជូនភ្ជាប់មកជាមួយ រួចបញ្ចូនបេក្ខភាព មកចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស។ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវបែង ចែកចំនួនបេក្ខជនចូលរួមប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី ខេត្ត ទៅតាមគ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅសាធារណៈ និងឯកជន តាមសមាមាត្រចំនួនសិស្ស ជាក់ស្ដែង តាមមុខវិជ្ជា តាមកម្រិតថ្នាក់។
  ក្នុងនោះ ការប្រឡងជ្រើសរើសសិស្សពូកប្រចាំរាជធានី ខេត្ត បេក្ខជនសិស្សពូកែទាំងអស់ ត្រូវស្លៀកពាក់ ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និងខោ ឬសំពត់ ពណ៌ខៀវ។ អាវត្រូវស៊កចូលក្នុងខោ ឬសំពត់ ឱ្យបានត្រឹមត្រូវ ហើយត្រូវពាក់បណ្ណសម្គាល់ខ្លួននៅពេល ចូល មណ្ឌលប្រឡង ចូលរួមពិធីបើក និងបិទការ ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស។ បេក្ខជនសិស្សពូកែម្នាក់ៗ អាចជ្រើសរើសមុខវិជ្ជាឯកទេស ដើម្បីធ្វើការប្រឡងបានតែមួយមុខវិជ្ជាប៉ុណ្ណោះក្នុងចំណោមមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា។ ចំណែកមុខវិជ្ជាវប្បធម៌ទូទៅ ជា មុខវិជ្ជាដែលបេក្ខជនម្នាក់ៗត្រូវបំពេញឱ្យគ្រប់លក្ខខណ្ឌ នៃការប្រឡងជ្រើសរើស។ បេក្ខជនម្នាក់ៗ ត្រូវ ធ្វើកិច្ចការប្រឡងជាពីរពេល គឺមុខវិជ្ជាឯកទេសដែលខ្លួន បានជ្រើសរើសចំនួនមួយពេល និងមុខវិជ្ជា វប្បធម៌ទូទៅចំនួនមួយពេល។ បេក្ខជនសិស្សពូកែ ត្រូវបាន អនុញ្ញាតឱ្យប្រើម៉ាស៊ីនគិតលេខ ដែលគណៈកម្មការរៀបចំការប្រឡងបាន ត្រៀមបម្រុងទុកឱ្យខ្ចីប្រើ ជាស្រេចសម្រាប់បេក្ខជនសិស្សពូកែមុខវិជ្ជារូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២។
  សូមបញ្ជាក់ថា សម្រាប់ដំណើរការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤នេះ គឺនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១២-១៦ ខែឧសភា ឆ្នាំ២០២៤៕