ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ វាយតម្លៃខ្ពស់ចំពោះមន្ត្រីពាក់ព័ន្ធក្នុងខេត្តកែប ដេលបានរៀបចំ និងងនុវត្តន៍កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឱ្យទទួលបានលទ្ធផលល្អ និងទាន់ពេលវេលា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ :  លោក  ហាន  ឆន  មន្ទីរ ព័ត៌មាន ខេត្ត កែប

ខេត្តកែប៖  នៅរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីត្រួតពិនិត្យធាតុចូល សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តថវិការបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត សម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំនេះដែរ ក៏មានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធសរុបចំនួន ៤៦រូប។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ លើកឡើងថា ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានតិយុត្តិនានាដែលបានកំណត់ មកដល់ពេលនេះការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)របស់រដ្ឋបាលខេត្តបានប្រព្រឹត្តទៅដោយរលូន និងបានបញ្ចប់សកម្មភាព១.១ និងបានបូកសរុប សកម្មភាព១.២ និង១.៣ (ជំហានទី១) ដោយទទួលបានបញ្ជីគម្រោងតម្រូវការអាទិភាពរបស់ មូលដ្ឋានទូទាំងខេត្ត  រួចរាល់ ។ មកដល់ពេលនេះក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត បាននឹងកំពុងបន្តរៀបចំដំណើរការសកម្មភាព ១.៤(ជំហានទី១) ក្នុងគោលបំណង រៀបចំផែនការយុទ្ធសាស្រ្តថវិការបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត សម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) របស់រដ្ឋបាលខេត្ត ឱ្យមានភាពជាក់លាក់ មានការចូលរួមពីគ្រប់ភាគីអ្នកពាក់ព័ន្ធ អាចអនុវត្តបាន និងមានសង្គតិភាព ជាមួយក្របខ័ណ្ឌអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់រដ្ឋបាលខេត្ត។

   ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិត ស្នើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត និងអ្នកពាក់ព័ន្ធត្រូវយល់ច្បាស់អំពីដំណើរការ និងសារសំខាន់នៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងពិនិត្យលើឈ្មោះ ខ្លឹមសារគម្រោងទាំងអស់ឱ្យមានសង្គតិភាពជាមួយគោលដៅអភិវឌ្ឍន៍ខេត្ត ពិចារណាពីភាពសមស្រប រវាងខ្លឹមសារគម្រោង ភាពមិនច្បាស់ឈ្មោះគម្រោង សកម្មភាពជាមួយតួនាទី លទ្ធភាព សមត្ថភាពរបស់អង្គភាព ជៀសវាងការបូកសរុបត្រួតគ្នា។

   ជាមួយគ្នានេះ  ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក អ្នកពាក់ព័ន្ធនានា និងសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ជាពិសេសមន្ទីរផែនការខេត្ត  ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឱ្យទទួលបានលទ្ធផលគួរជាទីពេញចិត្ត និងទាន់ពេលវេលា៕ 

photo_2024-03-30_07-15-50

photo_2024-03-30_07-15-56

photo_2024-03-30_07-15-58photo_2024-03-30_07-16-01

photo_2024-03-30_07-16-05

photo_2024-03-30_07-16-11

photo_2024-03-30_07-16-15

photo_2024-03-30_07-16-26

photo_2024-03-30_07-16-30

photo_2024-03-30_07-16-32

photo_2024-03-30_07-16-36

photo_2024-03-30_07-16-39

photo_2024-03-30_07-16-46

 

Comments

Related posts