អភិបាលរងខេត្តមណ្ឌលគិរី ជំរុញដល់មន្រ្តីជំនាញ ត្រូវរៀបចំកម្មវិធីផ្ទេរចំណេះ ជំនាញ ពីមនុស្សចាស់ មកក្មេងៗជំនាន់ក្រោយដើម្បីបន្តវេន និងថែរក្សា ប្រពៃណីឱ្យបានគង់វង្ស

មណ្ឌលគិរី៖ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងក្នុងពិធីប្រារព្វទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រឹទ្ធាចារ្យ នាដកីនិម្មិត ណាន សាម័យ រួមទាំងមន្រ្តីរាជការ យុវជន និងសិស្សានុសិស្សជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលមហោស្រព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

 

លោក នួន សារ៉ន អភិបាលរងខេត្ត មានប្រសាសន៍ សម្រាប់ខេត្តណ្ឌលគិរី ថ្វីត្បិតតែ មិនមានប្រាង្គប្រាសាទ តែយើងមានបេតិកភណ្ឌវប្បធម៌ អរូបី ដែលបន្សល់តៗគ្នា របស់បងប្អូនជនជាតិដើមភាគតិច ជាយូរលង់ណាស់មកហើយ ក្នុងនោះ រដ្ឋបាលខេត្ត បានបង្កើត និងរក្សានូវទីតាំងជាច្រើន សម្រាប់ទុកជាទីកន្លែងគោរពសក្ការបូជា ដែលជាការលើកទឹកចិត្ត និងគាំទ្រនូវតម្លៃវប្បធម៌ របស់បងប្អូនជនជាតិដើមភាគតិចដូចជា៖ មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំក្រោល មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំកែវសីមា មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំណាមលៀរ និងទីតាំងបុរាណដ្ឋានជាច្រើនទៀត។ ទន្ទឹមនឹងនេះ លោក អភិបាលរងខេត្ត បានជំរុញ និងលើកទឹកចិត្ត ដល់បណ្តាមន្ទីរជំនាញ ត្រូវរៀបចំកម្មវិធីផ្ទេរចំណេះ ជំនាញ ពីមនុស្សចាស់ មកក្មេងៗជំនាន់ក្រោយដើម្បីបន្តវេន និងថែរក្សា ប្រពៃណីឱ្យបានគង់វង្ស និងចងក្រងនូវប្រវត្តិ ប្រពៃណី ទំនៀមទម្លាប់ របស់បងប្អូនជនជាតិដើមភាគតិច ដែលមាននៅក្នុងខេត្តឱ្យបានទាំងអស់ ស្រាវជ្រាវ និងចងក្រងនូវឧបករណ៍ប្រើប្រាស់ ជាពិសេស ត្រូវសាងសង់នូវសារមន្ទីរជាតិពន្ធុវិទ្យាមួយ សម្រាប់តម្កល់ ថែរក្សារបស់របរ និង ឧបករណ៍ប្រើប្រាស់ ឧបករណ៍ភ្លេង តន្ត្រី គ្រឿងសក្ការបូជា ដែលជាស្នាដៃរបស់អ្នកជំនាន់មុន ក៏ដូចជាសម័យបច្ចុប្បន្ន។

 

លោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ក្រុមការងារនៃមន្ទីរវប្បធម៌ បានកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ បានចំនួន៧ទីតាំង និងរៀបចំដំណើការចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌជាតិ- បានស្រង់ស្ថិតិ និងសរសេរព័ត៌មានទាក់ទងនឹង ឧបករណ៍ប្រើប្រាស់ ឧបករណ៍ភ្លេងរបស់បងប្អូនជនជាតិដើមភាគតិចបានចំនួន១០៥មុខ/របស់ - បានដឹកនាំ និងសម្របសម្រួលដល់ការផ្ទេរ ចំណេះ ជំនាញប្រពៃណី ពីចាស់ទុំ ដល់យុវជនបន្តវេន បានចំនួន២ជំនាញ -បានសិក្សា និងចងក្រងឯកសារ អ្នកមានជំនាញខាងវិស័យវប្បធម៌ និងសិល្បៈបានចំនួន៥០នាក់ សិក្សា និងចងក្រងឯកសារ ប្រវត្តិប្រពៃណីជនជាតិដើមភាគតិចបាន៦ជនជាតិ-បានសិក្សា និងចងក្រងឯកសារ ប្រវត្តិទីតាំងបុរាណដ្ឋានបានចំនួន៤ទីតាំង បានចងក្រងមុខម្ហូបរបស់ជនជាតិដើម ភាគតិចព្នងចំនួន២១មុខ៕ ស៊ីផុន ហ៊ុងគ្រីphoto_2024-03-30_08-34-50photo_2024-03-30_08-35-06photo_2024-03-30_08-35-08photo_2024-03-30_08-35-11photo_2024-03-30_08-35-14photo_2024-03-30_08-35-17photo_2024-03-30_08-35-20photo_2024-03-30_08-35-23photo_2024-03-30_08-35-26photo_2024-03-30_08-35-28photo_2024-03-30_08-35-31photo_2024-03-30_08-35-34photo_2024-03-30_08-35-40photo_2024-03-30_08-35-42photo_2024-03-30_08-35-55

photo_2024-03-30_08-36-02

Comments

Related posts