បដិមាធ្វើអំពីថ្មភក់មួយ នៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង ត្រូវបានជួសជុលឡើងវិញ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤

IMG_6251

IMG_6253

IMG_6252

IMG_6252

IMG_6256

IMG_6260

IMG_6257

IMG_6258

MC. អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលរូបបដិមាមួយ ធ្វើអំពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែង ឱ្យប្រសើរឡើងវិញ ខណៈបដិមានេះបានរងការខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំង។
លោក សយ សុភារិន្ទ អ្នកជំនាញអភិរក្សថ្មនៅប្រាសាទភ្នំបាខែង បានឱ្យដឹងថា រូបបដិមាខាងលើ បានបាក់បែកធ្ងន់ធ្ងរជាច្រើនកន្លែង តាំងពីព្រះកេស ដៃសងខាង ព្រមទាំងជើងខាងស្តាំ ក៏បាក់ពាក់កណ្ដាល ជាហេតុធ្វើឱ្យក្រុមអ្នកបច្ចេកទេសមិនអាចដឹងថា ជាបដិមាអ្វីច្បាស់លាស់នៅឡើយ។ លោកថា ចំពោះពេលវេលា និងមូលហេតុដែលធ្វើឱ្យរូបបដិមានេះ បាក់ធ្លាក់គឺមិនទាន់ដឹងឱ្យប្រាកដនៅឡើយ ក៏ប៉ុន្តែ ផ្អែកតាមស្លាកស្នាមស៊ីម៉ង់ត៍ ដែលសេសសល់ យើងអាចដឹងថា កន្លងមក រូបបដិមានេះ ធ្លាប់មានការជួសជុលដោយសាលាបារាំងចុងបូព៌ាម្ដងមកហើយ។
លោកបន្តថា បច្ចុប្បន្ននេះ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជួសជាថ្មីម្ដងទៀតជាច្រើនកន្លែងដូចជា៖ សិក្សាអំពីគ្រឹះ ពិនិត្យមើលជើងទម្ររបស់រូប។ ជួសជុលជើងទម្រនៅផ្នែកខាងស្តាំដែលប្រេះ ដោយស្វានដាក់ស្នូលដែកអ៊ីណុក ដើម្បីតភ្ជាប់ប្រអប់ជើងឡើងវិញជាដើម។ ក្នុងការជួសជួលបដិមាថ្មភក់បុរាណមួយនេះ ក្រុមអ្នកបច្ចេកទេស ក៏នឹងត្រូវឆ្លាក់ថ្មថ្មីមកបំពេញជំនួសនៅតាមកន្លែងដែលបាត់។ កិច្ចការងារជួសជុលនេះ អាចនិងរួចរាល់នាអំឡុងដើមខែមេសា ឆ្នាំ២០២៤នេះ។
ទីមួយយើងសិក្សាពីទម្រគ្រឹះ តើគ្រឹះហ្នឹងស៊ីម៉ង់ត៍ដាក់រូបដើមទៅវិញវាអាចមានបញ្ហាអ្វីទេ ហើយឆែកមើលទៅអត់មាបបញ្ហាអ្វីទេ ហើយចំណុចទីពីរដែលយើងបារម្ភមានទៀន ដែលយើងមើលឃើញថាវាប្រេះនៅជើងខាងស្តាំ ហើយគិតថាត្រូវធ្វើម៉េចឱ្យវាជាប់គ្នាឡើងវិញ អ៊ីចឹងយើងបានស្វានដាក់ស្នូលដែកចំនួនពីរ ដោយយើងស្វានពីខាងក្នុងមួយពីចំហៀងមួយ ទម្លុះទៅភ្ជាប់មួយចំហៀងទៀត។ 
សូមបញ្ជាក់ថា ក្រោយកិច្ចការងារជួសជុលរួចរាល់ហើយ ក្រុមអ្នកជំនាញបានរំពឹងថា រូបបដិមាខាងលើ នឹងមានរូបរាងល្អឡើងវិញ ដាក់ទៅកាន់ទីតាំងដែលសមរម្យ ដើម្បីលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្រាប់ការគោរពបូជាជាដើម៕

Comments

Related posts