ការ​នាំ​ចេញ​ត្រីធូណា​បាន​ព្យាករ​ថា​ នឹង​ស្ទុះ​ងើប​ឡើង​វិញ​ក្នុង​នាម​ជា​អ្នក​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_6271

IMG_6274

អន្តរជាតិ៖ បើយោងតាមសមាគមវៀតណាមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រ (VASEP) បានឱ្យដឹងថា ការនាំចេញត្រីធូណារបស់វៀតណាមបានបង្ហាញពីការស្ទុះងើបឡើងវិញបន្តិចម្តងៗនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ហើយបានកើនឡើងយ៉ាងខ្លាំងម្តងទៀតនៅក្នុងខែដំបូងនៃឆ្នាំនេះដោយព្យាករថានឹងកើនឡើងពេញមួយឆ្នាំ ២០២៤ និងតម្លៃនាំចេញរាប់ពាន់លានដុល្លា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Vietnam Plus។ ពេលមានការធ្លាក់ចុះនៃការនាំចេញជលផល ការនាំចេញត្រីធូណាក៏បានធ្លាក់ចុះ ១៧% មកនៅត្រឹម ៨៤៥ លានដុល្លារក្នុងឆ្នាំ ២០២៣ ។ ក្នុងខែមករា ឆ្នាំនេះការនាំចេញត្រីធូណាសម្រេចបានជាង ៧៩ លានដុល្លារអាមេរិកដែលកើនឡើង ៥៨%។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញត្រីនេះមានដល់ទៅ ១៣១ លានដុល្លារកើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផល​នេះ​ត្រូវ​បាន​សន្មត​ថា​បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជីវកម្ម​ដើម្បី​ពង្រីក​ទីផ្សារ​នាំ​ចេញ។ នាយកដ្ឋាននាំចូល និងនាំចេញរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញត្រីធូណាទៅកាន់ទីផ្សារនឹងងើបឡើងវិញជាបណ្តើរៗ ហើយជាមធ្យមនឹងកើនឡើងពី ៨ ទៅ ៩% ក្នុងឆ្នាំនេះ៕

Comments

Related posts