ក្នុងខែកុម្ភៈអតិផរណារបស់ប្រទេសសិង្ហបុរីបានកើនឡើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_6277

IMG_6276
 
អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា អតិផរណាស្នូលរបស់ប្រទេសសិង្ហបុរី ដែលបានវាស់វែងដោយសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) បានកើនឡើងដល់ ៣,៦ ភាគរយក្នុងខែកុម្ភៈពី ៣,១ ភាគរយនៅក្នុងខែមករា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងអាជ្ញាធររូបិយវត្ថុសិង្ហបុរីបានសន្មតថា កំណើននេះដោយសារសេវាកម្មខ្ពស់ និងអតិផរណាម្ហូបអាហារ រួមទាំងផលប៉ះពាល់តាមរដូវកាលដែលទាក់ទងនឹងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។ CPI ស្នូលមិនរាប់បញ្ចូលថ្លៃដឹកជញ្ជូនឯកជន និងថ្លៃស្នាក់នៅ បានឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរឡើងនូវការចំណាយក្នុងគ្រួសារ។
អតិផរណាទំនិញទាំងអស់នៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់ ៣,៤ ភាគរយក្នុងខែកុម្ភៈពី ២,៩ ភាគរយនៅក្នុងខែមករា៕

Comments

Related posts