ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានសម្លាប់បុគ្គលិកមនុស្សធម៌ជនបរទេសជាច្រើននាក់ក្នុងតំបន់ហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_6293

IMG_6295-1

អន្តរជាតិ៖ ការិយាល័យប្រព័ន្ធផ្សព្វ ផ្សាយរបស់រដ្ឋាភិបាលហ្គាហ្សាដឹកនាំដោយក្រុមហាម៉ាសបានឱ្យដឹងថា បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល World Central Kitchen (WCK) យ៉ាងហោច ៥នាក់ ក្នុងនោះមានទាំងបុគ្គលិកជាជនបរទេសត្រូវបានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ មនុស្សទាំង ៥នាក់ខាងលើត្រូវបានស្លាប់ក្នុងការវាយ ប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ក្នុងទីក្រុង Deir al-Balah នៃតំបន់ហ្គាហ្សា ហើយក្នុងចំណោមពួកគេគឺជាពលរដ្ឋប៉ូឡូញ អូស្ត្រាលី និងចក្រភពអង់គ្លេស រួមទាំងជនជាតិប៉ាឡេស្ទីនម្នាក់។ នៅលើបណ្ដាញទំនាក់ទំនងសង្គម X អង្គការ WCK បានគូសបញ្ជាក់ថា "យើងបានដឹងពីសេចក្ដីរាយការណ៍ថា បុគ្គលិករបស់ WCK ត្រូវបានស្លាប់ក្នុងការវាយប្រហាររបស់កងកម្លាំងអ៉ីស្រាអែល IDF អំឡុងពួកគេកំពុងធ្វើការងារផ្ដល់ជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា។ នេះគឺជាសោកនាដកម្មមួយ ហើយបុគ្គលិកធ្វើការពាក់ព័ន្ធនឹងមនុស្ស ធម៌មិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារនោះទេ"។ ដោយឡែក ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហាម៉ាសក៏បាននិយាយដែរថា ការវាយប្រហាររបស់អ៉ីស្រាអែល មានគោលដៅបំផិតបំភ័យបុគ្គលិកអង្គការអន្តរជាតិ ឬទីភ្នាក់ងារមនុស្សធម៌នានាកុំឱ្យបន្តការធ្វើរបស់ពួកគេ៕

Comments

Related posts