លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានផ្តល់វត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពិធីស្រង់ព្រះ និងកម្មវិធីផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅសាលាមធ្យមវិចិត្រសិល្បៈ

 

នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ និងជាថ្ងៃចុងក្រោយនៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលរៀបចំសាលាមធ្យមវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អមដំណើរដោយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង និងយុវជនសហភាពសហព័ន្ធកម្ពុជាវិស័យវប្បធម៌និងសិល្ប: បានអញ្ជើញចូលរួមពិធីស្រង់ព្រះ មានការអញ្ជើញចូលរួមពីគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយបានរៀបចំពិធីស្រង់ទឹកជូនព្រឹទ្ធាចារ្យចាស់ៗ ដែលជាសាស្រ្តាចារ្យ វីរសិល្បករ សរុបប្រមាណចំនួន៧០រូប។

នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាស្តង់ពិព័រណ៍សាលាជំនាញទាំង៥ ស្តង់ទទួលការបរិច្ចាគសៀវភៅ នៃការិយាល័យបណ្ណាល័យ ព្រមទាំងស្តង់សិប្បកម្មនានាដែលបានរៀបចំតាំងបង្ហាញនៅក្នុងកម្មវិធី ព្រមទាំងបានចូលរួមរីករាយកម្សាន្ត ប្រកបដោយភាពស្និទ្ធស្នាល ស្នាមញញឹម ជាមួយមហាជននិងសិស្សបន្តវេនផ្នែកសិល្ប: វប្បធម៌ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើង។

សូមបញ្ជាក់ជូនថា ថ្ងៃនេះជាថ្ងៃចុងក្រោយដែលសាលាមធ្យមវិចិត្រសិល្ប: បានប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ដល់សាធារណជនទូទៅ ក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស៕photo_2024-04-03_08-07-30

photo_2024-04-03_08-07-38photo_2024-04-03_08-07-46photo_2024-04-03_08-07-56photo_2024-04-03_08-08-02

photo_2024-04-03_08-08-07

Comments

Related posts