សម្តេចតេជោ ហ៊ុន សែន ដាក់ការងារអាទិភាពចំនួនពីរក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភា

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៣ ០៤ ២៤

IMG_6490-1

IMG_6491-1

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ដាក់ការងារអាទិភាពចំនួនពីរក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភា រួមមានការដោះស្រាយរាល់វិបត្តិនយោបាយ និងលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
  
  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នឹងដាក់ផែនការការងារអាទិភាពចំនួន២ ទី១ ការលើកកម្ពស់ការទូតសភាជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ស្ថាប័នយើង។ ខណៈថ្ងៃនេះ ពិភពលោកមានភាពប្រទាក់ក្រឡាគ្នាកាន់តែខ្លាំង ប៉ុន្តែជាមួយគ្នានេះក៏មានការបែកបាក់ ស្មុគស្មាញ និងច្របូកច្របល់ ដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងមហាអំណាចនានា, សង្គ្រាម និងវិបត្តិជុំវិញពិភពលោក និងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីដែលមិនធ្លាប់មានពីមុនមក។ 
សម្តេចតេជោបញ្ជាក់ថា នៅក្នុងបរិបទដ៏លំបាក និងគ្រោះថ្នាក់នេះ វាចាំបាច់ណាស់ដែលយើងត្រូវពង្រឹងទំនាក់ទំនង ជាមួយដៃគូអន្តរជាតិរបស់យើង ចូលរួមយ៉ាងសកម្មបន្ថែមទៀតនៅក្នុងវេទិកាអន្តរជាតិនានា និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ តាមរយៈការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសភាក្នុងតំបន់ និងជុំវិញពិភពលោក និងការបំពេញបន្ថែម ពីលើសកម្មភាពដែលដឹកនាំដោយរាជរដ្ឋាភិបាល និងរដ្ឋសភា យើងអាចរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សន្តិភាពសន្តិសុខ ស្ថិរភាព និងវិបុលភាពសកលលោក។
សម្ដេចបន្ដថា អាទិភាពចម្បងទីពីរ គឺត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោតរបស់យើង ជាពិសេស ជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើការប្រចាំថ្ងៃ ជាមួយពួកគាត់នៅថ្នាក់ក្រោមជាតិ។ យើងនឹងបន្តចូលរួមចំណែកដោយអស់ពីសមត្ថភាពដល់ ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្មការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ។
ក្នុងស្មារតីនេះ យើងត្រូវលើកកម្ពស់និងការពារយុត្តិធម៌ និងសមធម៌សង្គម, ធានាថាពលរដ្ឋគ្រប់រូបរស់នៅដោយសេចក្តីថ្លៃថ្នូរ ទទួលបានសិទ្ធិ សេរីភាព ជំនឿទាំងឡាយដែលត្រូវបាន ការពារដោយរដ្ឋធម្មនុញ្ញ៕

Comments

Related posts