ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុចំនួន៤ខ្នងត្រូវបានប្រគល់ជូនជូនប្រជាពលរដ្ឋនៅស្រុកដំណាក់ចង្អើរ

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ដោយលោក  ហាន  ឆន  មន្ទីរ ព័ត៌មាន ខេត្ត កែប

IMG_6505

IMG_6503-1

IMG_6501-1

IMG_6500

IMG_6502

IMG_6504

កែប៖ ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុចំនួន៤ខ្នង ដែលជាគម្រោងUN-Habitat ត្រូវបានកាត់ខ្សែបូរប្រគល់ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិអូរដូង ឃុំពងទឹក និងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ទិត សុខា អភិបាលរង ខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល  នៃគណៈអភិបាលខេត្តកែប និងលោក សុខ វណ្ណា តំណាងអង្គការ UN-Habitat ព្រមទាំងបានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ ឯកឧត្ដម អនុរដ្ឋលេខាធិការ  អាជ្ញាធរស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ មេឃុំ មេភូមិ  និងបងប្អូនប្រជាពលរដ្ឋផងដែរ។
   លោកស្រី ទិត សុខា បានលើក ឡើងថា៖នេះជាមោទនភាពមួយរបស់ប្រជាពលរដ្ឋនៅភូមិអូរដូង និងភូមិអំពេងដែលទទួលបានផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុរបស់គម្រោង UN-Habitat ចំនួន៤ខ្នង ហើយនេះក៏ជាការបង្ហាញពីការយក ចិត្តទុកដាក់ដ៏ធំធេងមួយផ្នែកទៀតរបស់រដ្ឋបាលខេត្តកែប  ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានភាពខ្វះខាតក្នុងការសាងសង់លំនៅឋាន ថ្នាក់ដឹកនាំខេត្ត  តែងតែគិតគូរពីសុខទុក្ខ និងជួយដោះស្រាយទាន់ពេលវេលា។
  លោក សុខ វណ្ណា តំណាងអង្គការ UN-Habitat មានប្រសាន៍ថា៖ការសម្រេចបានជាសមិទ្ធផលផ្ទះគំរូជូនប្រជាពលរដ្ឋនាថ្ងៃនេះ គឺដោយបានកិច្ចសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក អាជ្ញាធរ ឃុំ សង្កាត់  ដែលជួយជ្រុំជ្រែងរហូតសម្រេចបានជាលទ្ធផល១០០% លោកបញ្ជាក់ថា គម្រោងនេះបានធ្វើរយៈពេល៤ឆ្នាំមកហើយ ទាំងការផ្សព្វផ្សាយ ការអប់រំ និងការអន្តរាគមន៍ផ្សេងៗទៀត ហើយលំនៅឋាននេះជាផ្នែកមួយនៃគម្រោង ដែលគម្រោងនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥។
  ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខា ធិការក្រសួងបរិស្ថាន លើកឡើងថា នេះជាគោលបំណងមួយក្នុងការ ចូលរួមលើកកម្ពស់ការបន្សាំ  និងភាពធន់ទៅនឹងការប្រែប្រួលអាកាស ធាតុដល់ក្រុមងាយរងគ្រោះនៅតាមតំបន់ឆ្នេរសមុទ្រ  នៃប្រទេសកម្ពុជា ហើយថ្ងៃនេះ  ឯកឧត្តម  ក៏សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលផ្ទះចំនួន៤ខ្នងជាមួយបងប្អូនប្រជាពលរដ្ឋ  ដោយភាពរីករាយ។  ឯកឧត្តម  ក៏សូមរំលឹកដល់ប្រជាពលរដ្ឋទាំង៤គ្រួសារដែលទទួលបានផ្ទះគំរូនេះ ត្រូវចេះថែរក្សា សម្អាត អនាម័យទាំងក្នុងនិងក្រៅផ្ទះឱ្យបានល្អស្អាត ជាការរក្សាផ្ទះគំរូនេះឱ្យបានយូរអង្វែងផង និងដើម្បីសុខភាពនៃការរស់នៅក្នុងក្រុមគ្រួសាររៀងៗខ្លួនផង៕

Comments

Related posts