ព្រះចៅអធិការវត្តឥន្ទកោសីជំរុញឱ្យពុទ្ធិបរិស័ទខ្មែរនិងយុវវ័យសម័យថ្មី គួររួមគ្នាលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

 

វិទ្យុជាតិកម្ពុជា  ៖ ស៊ឹង សុផារី ១៣.០៤.២០២៣

a52-2

a56-1

a58-1

a57-1

a53-2

a54-2

a55-1

ពុទ្ធិបរិស័ទខ្មែរនិងយុវវ័យសម័យថ្មី គួររួមគ្នាលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីបង្កើនភាពសប្បាយរីករាយ ពិសេសឱ្យកូនខ្មែរគ្រប់រូបបានស្គាល់ និងបានយល់ច្បាស់ពីរបៀប នៃការល្បែងប្រជាប្រិយខ្មែរ និងការថែរក្សាឱ្យបានគង់វង្ស ។

    ព្រះបុណ្ណសោភ័ណ ជី សំណាង ព្រះចៅអធិការវត្តឥន្ទកោសី ហៅវត្តចុងកោះជ្រូក បានមានថេរដីកាឱ្យដឹងថា ឱ្យតែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ ពុទ្ធ បរិស័ទខ្មែរតែងតែជួបជុំគ្នានៅវត្តអារាម ដើម្បីធ្វើបុណ្យសាង កុសលនិងកម្សាន្តសប្បាយ ដោយមានការលេងល្បែងប្រជាប្រិយខ្មែរទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ។ ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា យុវជនជំនាន់ក្រោយមិនសូវចាប់អារម្មណ៍នឹងការលេងល្បែងប្រជាប្រិយខ្មែរ ច្រើនដូចពីមុនទៀតនោះឡើយ ទើបធ្វើឱ្យល្បែងប្រជាប្រិយខ្មែរទាំងនេះ សឹង តែឃ្លាតឆ្ងាយពីអារម្មណ៍ប្រជាជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិថែមទៀតផង ។
  ដូច្នេះដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ពោលគឺទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលបានរៀបចំក្នុងព្រឹត្តិការណ៍សង្ក្រាន្តនាឆ្នាំនេះ ប្រជាពលរដ្ឋគប្បីរួមគ្នាថែរក្សាល្បែងប្រជាប្រិយខ្មែរឱ្យបានគង់វង្ស ដើម្បីបង្ហាញដល់យុវវ័យជំនាន់ក្រោយ ឱ្យបានដឹងពីរបៀបនៃការលេងនិងអត្ថន័យនៃល្បែងប្រជាប្រិយនីមួយៗ ។
 « អំពាវនាវ ដល់ញាតិ ញោមទាំងអស់ ជាពិសេសយុវវ័យ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមចូលរួមថែរក្សានូវវប្បធម៌ប្រពៃណីជាតិទាំងអស់គ្នា និងរួមគ្នាលេងប្រជាប្រិយដែលជាកេរ ដំណែលរបស់ដូនតា ជាពិសេសរួមគ្នារក្សាភាពថ្លៃថ្នូរសេចក្ដីថ្លៃថ្នូរ កុំធ្វើអ្វីឱ្យហួសជ្រុលពីក្រមសីលធម៌ » ។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជា ពលរដ្ឋ ពិសេសយុវជនតែងតែនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ មានដូចជា ៖ ល្បែងស្ដេចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង ឱបត្រឡាច  បិទពួន បោះអង្គញ់ គោះត្រឡោក ទាត់សី ទាញព្រ័ត្រ រាវបង្កង ស្វាដណ្ដើមស្លឹកឈើ បាយខុំ បូមទឹកដាក់ដប ខាំប៉ិគួ: លាក់ធ្យូង ជាដើម ៕

Comments

Related posts