ប្រទេសមីយ៉ាន់ម៉ាបាននាំចូលជីជាង ១ លានតោនក្នុងឆ្នាំសារពើពន្ធ ២០២៣-២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8246

IMG_8245

អន្តរជាតិ៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global New Light of Myanmar ដែលដកស្រង់ពីក្រសួងពាណិជ្ជកម្ម បានរាយការណ៍ថា មីយ៉ាន់ម៉ាបាននាំចូលជីចំនួន ១,០៤៧ លានតោនក្នុងឆ្នាំសារពើពន្ធ ២០២៣-២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ប្រទេសនេះបាននាំចូលថ្នាំសម្លាប់សត្វល្អិតចំនួន ២៧,១២៩ តោនក្នុងអំឡុងឆ្នាំសារពើពន្ធដូចគ្នា ដែលបានចាប់ ផ្តើមនៅក្នុងខែមេសាឆ្នាំមុន និងបានបញ្ចប់នៅក្នុងខែមីនាឆ្នាំនេះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបាននិយាយថា សម្រាប់ឆ្នាំសារពើពន្ធ ២០២៤-២៥ ប្រទេសមីយ៉ាន់ម៉ា មានគម្រោងនាំចូលជីចំនួន ២ លានតោន និងថ្នាំសម្លាប់សត្វល្អិត ៣៥,០០០ តោន៕

Comments

Related posts