ក្នុងឆ្នាំ ២០២៣ វៀតណាមរក្សាសន្ទុះកំណើននៃការនាំចេញរបស់ខ្លួននៅក្នុងទីផ្សារឥណ្ឌា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8250

IMG_8253

អន្តរជាតិ៖ លោក Bui Trung Thuong ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសឥណ្ឌា បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានវៀតណាមថា វៀតណាមរក្សាសន្ទុះកំណើននៃការនាំចេញរបស់ខ្លួននៅក្នុងទីផ្សារឥណ្ឌាក្នុងឆ្នាំ ២០២៣ បន្ទាប់ពីពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតខ្ពស់បំផុតចំនួន ១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ ទោះបីជាមានភាពតានតឹងជាសកល ដូចជាជម្លោះភូមិសាស្ត្រនយោបាយ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ ការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសឥណ្ឌាបានឈានដល់ ៨,៥  ពាន់លានដុល្លារជាលើកដំបូងក្នុងឆ្នាំ ២០២៣ កើនឡើងជិត  ១០% បើធៀបនឹងឆ្នាំមុន ខណៈដែលពាណិជ្ជកម្មសរុបរបស់ពិភពលោកបានធ្លាក់ចុះប្រហែល ១០%។ លោក Thuong បានពិពណ៌នាអំពីរបាំងពាណិជ្ជកម្ម និងឧបករណ៍ការពារពាណិជ្ជកម្មរបស់ឥណ្ឌាថា ជាបញ្ហាប្រឈមសម្រាប់ ពាណិជ្ជកម្មទ្វេភាគី ដោយបានរៀបរាប់ថា ឥណ្ឌាបានប្រើប្រាស់ឧបករណ៍ផ្សេងៗ ដើម្បីកាត់បន្ថយការនាំចូល ដែលខ្លួនជឿថាអាចប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក៕

Comments

Related posts