ជនជាតិគួយនាំយករបាំមកចូលរួមសម្ដែងក្នុងឱកាសបុណ្យចូលឆ្នាំ

វិទ្យុជាតិកម្ពុជា៖(គឺមហឿនស្ទឹងត្រែង

IMG_8264-1

IMG_8262-1

IMG_8268-3

IMG_8273-3

IMG_8274

IMG_8269-4

M,C  ជនជាតិគួយ នៅភូមិទន្សោង ឃុំសៀមបូក បាននាំយករបាំពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ មកសម្តែងក្នុង ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ដើម្បីបង្ហាញការអភិរក្សផ្នែកវប្បធម៌ និងបានបង្កើនភាពទំនាក់ទំនងគ្នា  ឱ្យកាន់តែមានភាពស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋខ្មែរយើង។
      នៅក្នុងកម្មវិធីសម្ដែងរបាំ   ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៤ នៅឃុំកោះសំពាយ  ស្រុកសៀមបូក ខេត្តស្ទឹងត្រែង   លោក ច្រំ រ៉េន មេកន្ទ្រាញជនជាតិគួយ បានបញ្ជាក់ថា៖ របាំទាំងនេះ បងប្អូនជនជាតិបានបង្ហាត់បង្រៀនកូនចៅ ជំនន់ក្រោយ ធ្វើជាអ្នកបន្តវេន ទៅថ្ងៃមុខបន្ទាប់ពីអស់ ពីចាស់ទុំទៅ  ហើយនាំគ្នាមកសម្តែងដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ផង ។
    ស្រីខាស្រស់ អ្នកដឹកនាំសម្ដែងរបាំបានបញ្ជាក់ថា៖ បច្ចុប្បន្នរបាំដែលបានហាត់រៀននិងបានសម្ដែងមានចំនួន២០ប្រភេទ ក្នុងនោះមានរបាំគុណគ្រូ-គុណដំបង-បញ្ចូលចម្បាំង-បញ្ចូលលោកតា-បញ្ចូលអារក្ស-បាចផ្កា-ស្រី្តចុះល្បាតតាមដងទន្លេ-របាំការពារព្រៃសហគមន៍-ឡាំគួយ-គោះត្រឡោក- ចាប់មច្ឆា -អុំទូក-បទលា-កាប់ចម្ការ-ដាំស្រូវ-ច្រូតស្រូវ-បោក ដឹកស្រូវមកផ្ទះ- បុកស្រូវ-របាំកេន-និងរបាំបេះផ្កាពពេល ។
     កញ្ញាអ៊ាមគន្ធា តួសម្ដែងរបាំឡាំគួយ បានបញ្ជាក់ថា៖ពូកគាត់ពុំទាន់មានភាពប៉ិនប្រសព្វនៅឡើយទេ  ព្រោះការហាត់រៀននេះទទួលបានពីចាស់ទុំមក   គាត់មានភាពខ្វះចន្លោះនិងភ្លេចភ្លាំងចំណែកខ្លះៗ  ។
      កញ្ញាសុំឱ្យមានការជួយគាំទ្រពីលោកគ្រូ  អ្នកគ្រូ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រួមជាមួយ ចាស់ទុំ ជនជាតិគួយ ហាត់រៀនបន្ថែម ដើម្បីសម្ដែងទៅទទួលបានការគាំទ្រពីទស្សនិកជនបានច្រើន  ។
    សូមបញ្ជាក់ថា៖បងប្អូនជនជាតិគួយនៅភូមិទន្សោង ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង  មានចំនួនជាង១០០គ្រួសារ  បាននាំគ្នាអភិរក្សផ្នែកសិល្បៈរបាំ។  ចំណែកជនជាតិគួយនៅភូមិឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាតបាននាំគ្នាអភិរក្សកីឡាវាយខែល (ហៅថាវាយគួយ)  បង្ហាញពីភាពអង់អាចក្លាហាន  ក្នុងការការពារទឹកដី ហើយបាននាំយកមកសម្តែង ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរ យើងជារៀងរាល់ឆ្នាំ   ដើម្បីបង្កើនទំនាក់ទំនងល្អជាមួយបងប្អូនខ្មែរយើង ៕

Comments

Related posts