មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ផ្តល់ការសង្គ្រោះព្យាបាលជំងឺប្រជាពលរដ្ឋបានជាង៤សែនករណី

 

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ២៥/០៤/២០២៤

IMG_9504

IMG_9501

IMG_9502

IMG_9477

IMG_9475-1

IMG_9513-2

IMG_9520-1

IMG_9519-1

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបានពង្រីកសេវាព្យាបាលរបស់ខ្លួន ស្ទើរគ្រប់ទីកន្លែងដែលស្ថិតនៅក្បែរផ្ទះ ប្រជាពលរដ្ឋ ក្នុងនោះនៅតាមមន្ទីរពេទ្យនានា បានទទួលការពិនិត្យពិគ្រោះជំងឺថ្មី ជូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ៤៦២.០៩៤ ករណី។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។
លោក ងី មានហេង បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ មានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ១ ការិយាល័យស្រុកប្រតិបត្តិចំនួន ០៧ ដែលមានមន្ទីរពេទ្យបង្អែក កម្រិត CPA1 ចំនួន ០៧ មណ្ឌលសុខភាពចំនួន៤៦ និងប៉ុស្តិ៍សុខភាពចំនួន៤ទីតាំង និងមានមន្ត្រី និង បុគ្គលិកសុខាភិបាលចំនួន ១.៥២៩រូប។ ជាមួយគ្នានេះមន្ទីរសុខាភិបាលរាជធានី បានទទួលពិនិត្យ ពិគ្រោះជំងឺថ្មីជូនប្រជាពលរដ្ឋចំនួន ៤៦២.០៩៤ ករណី និងបានផ្តល់សេវាសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកទាំង០៨ ចំនួន ១២.៥៣៦នាក់ ព្រមទាំងបានផ្តល់សេវាថែទាំសុខភាពមាតា ទារក និងកុមារមួយចំនួនបានល្អប្រសើរ។
បើតាមលោក អ៊ីម រ៉នហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ តាមរយៈសមិទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ គឺពិតជាបាន បង្ហាញឱ្យឃើញពីភាពរីកចម្រើន លើវិស័យសុខាភិបាល នៅរាជធានីភ្នំពេញគួរឲ្យកត់សំគាល់ ទាំងលើ ការផ្តល់សេវា ក៏ដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផងដែរ។
លោកបានមានប្រសាសន៍ថា៖« ជាក់ស្តែងយើងបានឃើញថា ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលសាធារណៈ ការផ្តល់សេវាពន្យារកំណើត ការពិនិត្យផ្ទៃពោះមុន សម្រាល ដោយបុគ្គលិកសុខាភិបាល កុមារអាយុ ក្រោម១ឆ្នាំ ទទួលថ្នាំបង្ការជំងឺរបេង និងវ៉ាក់សាំងការពារ ជំងឺកញ្ជ្រិល បានកើនឡើងជាលំដាប់»។
សូមបញ្ជាក់ថា នេះគឺជាជោគជ័យមួយដែលមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងគ្រប់បណ្តានៃមន្ទីរពេទ្យ នៅរាជធានីបានខិតខំប្រឹងប្រែងក្នុងការអនុវត្តដោយមិនខ្លាចនឿយហត់។ ការរីកចម្រើនទាំងអស់នេះ គឺបានកើតចេញមកពីកិច្ចសហការល្អរវាងក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ-សង្កាត់ និងអង្គការដៃគូអភិវឌ្ឍន៍វិស័យសុខាភិបាលនានា ដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ វិស័យសុខាភិបាលនៅក្នុងរាជធានីភ្នំពេញ៕

Comments

Related posts