សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី រីករាយទទួលយកសមុច្ច័យ ពីបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដើម្បីយក មកថែរក្សាទុក និងអភិរក្ស

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤

 

IMG_1586

IMG_1587

IMG_1585

IMG_1590

IMG_1592

IMG_1593

IMG_1594

IMG_1599

MC.អាជ្ញាធរជាតិអប្សរាប្រគល់លិខិតថ្លែងអំណរគុណ ដល់សប្បុរសជន ដែលកន្លងមក បានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យ មួយចំនួន ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីថែរក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ។

អ្នកស្រី តូច រដ្ឋា អាយុ៦០ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានបរិច្ចាគសំពត់ហូល ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានឱ្យដឹងថា អ្នកស្រីពិតជាសប្បាយរីករាយ ក្រោយពេលបានប្រគល់សំពត់ហូល ជារបស់មានតម្លៃនៅក្នុងគ្រួសារ ថែរក្សាទុកជាយូរមកហើយ ជូនមកកាន់សារមន្ទីរ។ ការសម្រេចចិត្តប្រគល់ជូននេះ ដោយមានជំនឿថា សារមន្ទីរអាចថែរក្សាវត្ថុមានតម្លៃទាំងនោះ បន្តទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញនិងស្គាល់នូវសំពត់ ជាស្នាដៃរបស់ចាស់ៗពីដើម ដែលត្បាញដោយផ្ទាល់ដៃ។ ក្នុងពេលអញ្ជើញមកទទួលលិខិតថ្លែងអំណរគុណ ពីអាជ្ញាធរជាតិអប្សរា អ្នកស្រី រួមទាំងបងប្អូនសប្បុរសជនដទៃទៀត បង្ហាញអារម្មណ៍រំភើប រីករាយជាខ្លាំង ដែលបានឃើញសារមន្ទីរតាំងបង្ហាញនូវសមិទ្ធផលដែលពួកគាត់បានប្រគល់មក ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា។
ខ្ញុំមានចំណាប់អារម្មណ៍ថា ខ្ញុំស្រឡាញ់ ហើយខ្ញុំប្រគល់ឱ្យសារមន្ទីរ មូលហេតុខ្ញុំយកស៊ឹងទុកសារមន្ទីរ ព្រោះសារមន្ទីរមានការថែរក្សា បានល្អ ទុកជាវត្ថុបុរាណ ព្រោះទុកនៅផ្ទះវាអត់បានល្អ ខ្ញុំយកមកដាក់កន្លែងនេះ ព្រោះចង់ឱ្យភ្ញៀវទេសចរបានដឹង បានស្គាល់ពីវត្ថុបុរាណខ្មែរយើង ដែលបានបន្សល់ទុកយូរឆ្នាំហើយ ជួយថែរក្សាឱ្យបានល្អទៅថ្ងៃខាងមុខទៀត។ ទាំងអស់មាន២ វាជាគោមទឹកមាស ក្រឡាការ៉ូៗ។
លោក សែន គឹមស៊ុន នាយកស្ដីទីសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សមុច្ច័យទទួលបានពីសប្បុរសជន ទាំងនៅក្នុងខេត្តនិងបណ្តាខេត្តនានា សរុបចំនួន២១សមុច្ច័យ មានជាប្រភេទ ហូល អន្លួញ ស៊ឹង សំពត់ចរបាប់ អាវកកុតត្រង់ និងប្រភេទសម្លៀកបំពាក់របស់បងប្អូនជនជាតិដើមភាគតិច រស់នៅខេត្តរតនគិរី។ ដោយសមុច្ច័យទាំងនោះ មានអាយុកាលចន្លោះពី១០ឆ្នាំ ទៅ៥០ឆ្នាំ ភាគច្រើនជារបស់ត្បាញដោយដៃ។ 
លោកបន្តថា ការចូលរួមចំណែករបស់ពលរដ្ឋ ក្នុងការប្រគល់ជូននូវមរតកដែលបុព្វបុរសបានបន្សល់ទុក ជាពិសេសសម្លៀកបំពាក់ពីបុរាណ ពិតជាល្អប្រសើរណាស់ ព្រោះថាសារមន្ទីរគឺជាទីកន្លែងថែរក្សា អភិរក្សវត្ថុសិល្បៈមិនឱ្យបាត់បង់ និងបានតាំងបង្ហាញឱ្យសាធារណៈជនបានស្គាល់ផងដែរ។
សំឡេង៖សូមឱ្យប្រជាពលរដ្ឋមានការផុសផុលក៏ដូចជាលើកទឹកចិត្តពួកគាត់ឱ្យចូលរួមក្នុងការបរិច្ចាគមកសារមន្ទីរបន្តទៀត ដើម្បីបន្តថែរក្សា ក៏ដូចជាដាក់តាំងបង្ហាញ ចែករំលែកប្រភេទក្បាច់គោម ឬក៏សិល្បៈក្នុងផលិតឬការត្បាញ សម្លៀកបំពាក់ហ្នឹងឱ្យសាធារណៈជនជាតិ និងអន្តរជាតិ គាត់ចូលទស្សនា ជាពិសេសសយុវជនដែលគាត់អត់ស្គាល់ អត់ដឹងថាប្រភេទគោមនេះយ៉ាងម៉េច ហើយត្បាញយ៉ាងម៉េច នេះជាការចូលរួមមួយទៀតដល់សង្គមរបស់យើង។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគសមុច្ច័យ មកកាន់សារមន្ទីរ។ ទាំងនេះជាការបង្ហាញឱ្យឃើញនូវការស្រឡាញ់ ចូលរួមថែរក្សាអត្តសញ្ញាណរបស់ជាតិខ្មែរ ព្រោះថាបើសិនទុកនៅក្នុងផ្ទះ មិនបានថែរក្សាឱ្យបានត្រឹមត្រូវ សមុច្ច័យទាំងនោះ នឹងមានការបាត់បង់។ ក្រោយទទួលបានការបរិច្ចាគពីសប្បុរសជន សារមន្ទីរបានយកសមុច្ច័យទាំង នោះ មកថែរក្សា ជួសជុល និងដាក់តាំងពិព័រណ៍ ជូនសាធារណៈជន បានទស្សនា និងឈ្វេងយល់៕

Comments

Related posts