នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ការងារសរុបនៅក្នុងប្រទេសសិង្ហបុរីគឺមានកើនឡើង

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1647

IMG_1642

អន្តរជាតិ៖ បើយោងតាមទិន្នន័យទីផ្សារការងារដែលចេញផ្សាយដោយក្រសួងធនធានមនុស្សបានឱ្យដឹងថា ការងារសរុបនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងចំនួន ៤,៩០០ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ៧,៥០០ នៅក្នុងត្រីមាសមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ កំណើននេះបានមកពីពលរដ្ឋសិង្ហបុរី និងអ្នករស់នៅអចិន្ត្រៃយ៍ ភាគច្រើននៅក្នុងសេវាកម្មហិរញ្ញវត្ថុ សេវាសុខភាព រដ្ឋបាលសាធារណៈ និងការអប់រំ។ ការងារមិនមែននិវាសនជនបានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីត្រីមាសទី ៤ ឆ្នាំ ២០២១ ដោយសារតែការធ្លាក់ចុះនៃវិស័យសំណង់។ យោងតាមទិន្នន័យបានឱ្យដឹងថា គិតត្រឹមខែមីនា ចំនួនអ្នកធ្វើការនៅក្នុងប្រទេសសិង្ហបុរីមានចំនួនសរុប ៣,៧១៨,៣០០ នាក់ លើក លែងតែអ្នកធ្វើការតាមផ្ទះដែលជាជនចំណាកស្រុក។ អត្រាគ្មានការងារធ្វើសរុបបានកើនឡើងបន្តិចក្នុងខែមីនាចំនួន ២,១ ភាគរយពី ២ ភាគរយក្នុងឆ្នាំ ២០២៣៕

Comments

Related posts