អ៊ីស្រាអែល បង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅទូទាំងតំបន់ហ្គាហ្សា រួមទាំងនៅភាគខាងជើងផងដែរ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1648-1

IMG_1650-1

អន្តរជាតិ៖ កងកម្លាំងអ៊ីស្រាអែល បានរាយការណ៍ថា បានបើកការវាយប្រហារនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ដោយបានបង្កើនការទម្លាក់គ្រាប់បែកនៅជុំវិញជំរំជនភៀសខ្លួន Jabalia នៅភាគខាងជើងហ្គាហ្សា ខណៈដែលបង្កើនសម្ពាធទៅលើទីក្រុង Rafah ភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ Jabalia គឺជាជំរំជនភៀសខ្លួនប្រវត្តិសាស្ត្រដ៏ធំបំផុតមួយនៅហ្គាហ្សា ដែលមានប្រជាជនជាង ១០០,០០០នាក់រស់នៅ ភាគច្រើនជាជនជាតិប៉ាឡេស្ទីនដែលបានភៀសខ្លួន ក្នុងអំឡុងសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ១៩៤៨។ កាលពីល្ងាចថ្ងៃសៅរ៍ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនដែលកំពុងបើកប្រតិបត្តិការនៅជំរំJabalia ក្នុងបំណងដើម្បីរារាំងក្រុមហាម៉ាស់ ពីការស្តារឡើងវិញនូវសមត្ថភាពយោធារបស់ពួកគេនៅទីនោះ។ ឧត្តមនាវីឯក Daniel Hagari អ្នកនាំពាក្យរបស់កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ យើងបានទទួលដំណឹងពីការប៉ុនប៉ងរបស់ពួកហាម៉ាស ដើម្បីស្តារសមត្ថភាពយោធារបស់ពួកគេឡើងវិញនៅជំរំJabalia ហើយយើងកំពុងធ្វើការនៅទីនោះដើម្បីរារាំងការប៉ុនប៉ងទាំងនោះ"៕

Comments

Related posts