នៅក្នុងត្រីមាសទី១ អ្នកដំណើរតាមផ្លូវអាកាសរបស់ម៉ាឡេស៊ីកើនឡើង ១៦,១%

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1756-1

IMG_1755-1

IMG_1753-1

អន្តរជាតិ៖ ទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងត្រីមាសទីមួយ អ្នកដំណើរតាមផ្លូវអាកាសរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ១៦,១ ភាគរយដែលមានចំនួន ២២,៦ លាននាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាន Xinhua។ គណៈកម្មការអាកាសចរណ៍ម៉ាឡេស៊ី (MAVCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកើនឡើងនេះត្រូវបានជំរុញជាចម្បងដោយចរាចរណ៍ផ្លូវអាកាសអន្តរជាតិ ដែលបានកើនឡើង ៣៩,៩ ភាគរយ ដែលមានចំនួន ១១,៩ លាននាក់។ ទោះជាយ៉ាងណាក៏ដោយអ្នកដំណើរតាមផ្លូវអាកាសក្នុងស្រុក ប្រចាំត្រីមាសបានធ្លាក់ចុះ ២,៣ ភាគរយដែលមានចំនួន ១០,៧ លាននាក់។ បើប្រៀបធៀបទៅនឹងត្រីមាសទី ៤ ឆ្នាំ ២០២៣ អ្នកដំណើរតាមផ្លូវអាកាសសរុបនៅក្នុងត្រីមាសទី ១ បានកើនឡើង ២,៧ ភាគរយ។ អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិបានកើនឡើង ៧,៩ ភាគរយនៅត្រីមាសនេះ ប៉ុន្តែផ្លូវអាកាសក្នុងស្រុកបានធ្លាក់ចុះ ២,៥ ភាគរយ។ ទន្ទឹមនឹងនេះចរាចរណ៍ផ្លូវអាកាសបានធ្លាក់ចុះ ១០ ភាគរយក្នុងចំនួន ៧,៣ លានក្នុងខែមីនាពី ៨,១ លានក្នុងខែកុម្ភៈ៕

Comments

Related posts