ប្រទេសវៀតណាមមើលឃើញថា ក្នុងខែមករា ដល់ខែមេសា ការមកដល់របស់ភ្ញៀវបរទេសខ្ពស់ជាងកម្រិតមុនមានជំងឺរាតត្បាត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1760

IMG_1763-1

IMG_1765-1

អន្តរជាតិ៖ យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ក្នុងរយៈ ពេល ៤ ខែដំបូងនៃឆ្នាំនេះ ប្រទេសវៀតណាមបានឃើញការមកដល់របស់ភ្ញៀវអន្តរជាតិជិត ៦,២ លាននាក់ កើនឡើង ៦៨,៣ ភាគរយនិង ៣,៩ ភាគរយខ្ពស់ជាងកម្រិតមុនការរាតត្បាតនៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១,៦ លាននាក់ក្នុងខែមេសា កើនឡើង ៥៨,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា លទ្ធផលនេះត្រូវបានសន្មតថា ជាគោលនយោបាយទិដ្ឋាការអំណោយផល និងកម្មវិធីជំរុញទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។ ក្នុងអំឡុងខែមករា ដល់ខែមេសា ភ្ញៀវបរទេសដែលមកដល់ប្រទេសវៀតណាមតាមអាកាសមានចំនួន ៥,២ លាននាក់ ស្មើនឹង ៨៣,៧ ភាគរយនៃចំនួនសរុប។ ទិន្នន័យបានបង្ហាញ ថា ភាគច្រើននៃអ្នកទេសចរមកពីអាស៊ីមានចំនួន ៤,៧ លាននាក់ កើនឡើង ៧៧,២ ភាគរយ។ យោងតាមក្រសួងទេសចរណ៍វៀតណាមបានកំណត់គោលដៅទេសចរណ៍បរទេសចំនួន ១៨ លាននាក់ក្នុងឆ្នាំ ២០២៤ ៕

Comments

Related posts