កម្មករជា៥០០នាក់គាំទ្រប្រធានបទ« សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»

វិទ្យុជាតិកម្ពុជា៖  លោក គឹមហឿន

    ស្ទឹងត្រែង៖ កម្មករជាង៥០០ នាក់បានគាំទ្រទៅលើ  ប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»   ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល អាណត្តិទី៧  ក្នុងការអភិវឌ្ឍវិស័យការងារសំដៅប្រែក្លាយជាចលនាជាតិមួយ  នៅកន្លែងធ្វើការងារ។
    នៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍៍លើកទី១៣៨ទិវាពលកម្មអន្តរជាតិ នៅខេត្តស្ទឹងត្រែងថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកថោងស្រាន់ អភិបាលរងខេត្ត មានប្រសាសន៍ថា៖  ការគាំទ្រគោល នយោបាយរបស់រាជរដ្ឋាភិបាលពីបងប្អូនកម្មករ ពិតជាបាន រួមគ្នាលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមទៀត   នៅក្នុងអាណត្តិទី៧នេះ  ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត  នាយករដ្ឋមន្ត្រីកម្ពុជា  ។
     លោកអភិបាលរងមានប្រសាន៍បន្ថែមថា៖ ដើម្បីធ្វើឱ្យឆ្លើយតប  នូវការដាក់ចេញ ប្រធានបទនេះនិយោជកក្រុមហ៊ុន សហគ្រាស ទាំងអស់ត្រូវបន្តចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ហើយបងប្អូនកម្មករក៏ត្រូវតែប្រឹងប្រែងធ្វើការងាររបស់ខ្លួនជូនក្រុមហ៊ុនវិញដែរ។
  សំឡេង៖ « ដូច្នេះអ្វីដែលយើងត្រូវអនុវត្ត  ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនគឺស្នើសុំថាមុនដំបូងបង្អស់ គឺភក្កីភាព  និងខិតខំប្រឹងប្រែងប្រកបការងារ   ដែលនិយោជកបានប្រគល់ជូនយើងទាំងអស់គ្នា   ក្នុងការប្រកបការងារជាមុខរបរអាជីព    នឹងគឺទាមទារឱ្យយើងមានការលះបង់ខ្ពស់  និងមានសុឆន្ទៈ ក្នុងការប្រកបកិច្ចការដែលយើងកំពុងតែប្រតិបត្តិ  ចាត់ទុកថាការងាររបស់ខ្លួន  ។»
      លោកប៊ួភិរុនប្រធានមន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈខេត្តស្ទឹងត្រែងបានកត់សម្គាល់ថា៖ការក្រើនរំឭកនេះ និយោជិតយើង នឹងត្រូវចងចាំទុក   ព្រោះកន្លងមកនិយោជកតែងតែអនុវត្ត និងបានបំពេញលក្ខខណ្ឌការងារជូនបងប្អូនយើង ទៅតាមការណែនាំរបស់ក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈបានល្អប្រសើរ ហើយ ។
   លោកប្រធានមន្ទីរបន្តថា៖កាតព្វកិច្ចនេះបានផ្តល់តម្លៃសម្រាប់ អនាគតកម្មករ ក្នុងជីវភាពរស់នៅ  ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននីមួយៗ បានចុះបញ្ជី បេឡាជាតិសន្តិសុខសង្គមបាន១៤០គ្រឹះស្ថាន   ដែលមានកម្មករជាសមាជិក៧.៦១០នាក់  ក្នុងនោះមានស្ត្រី៣.១៣៣នាក់  និងកំពុងអនុវត្តជាបន្តបន្ទាប់ទៀត  នៅឆ្នាំ២០២៤នេះ។  
          លោក កុបជីន   កម្មករក្រុមហ៊ុនចម្ការកៅស៊ូសភាពាណិជ្ជស្ទឹងត្រែង បានចាត់ទុកថា៖ នេះជាការគិតគូរដល់ជីវភាពរស់នៅរបស់កម្មករ ព្រោះបានជំរុញដាស់ស្មារតីឱ្យនិយោជកជា ម្ចាស់ក្រុមហ៊ុន និងសហគ្រាសអនុវត្តតាមការណែនាំរបស់មន្ទីរការងារ  នឹងផ្តល់ប្រាក់ កម្រៃពលកម្មបានទៀងទាត់  ។     
    លោកបានសាទរជាមួយការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តជាពិសេសគឺរាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភ ការងារបានសមស្រប  ហើយពេលឈឺមានសេវាសុខាភិបាល គាំទ្រពីមន្ទីរពេទ្យបង្អែក និងបានចូលនិវត្តន៍ដូចមន្ត្រីរាជការផងដែរ  ។ 
     សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានក្រុមហ៊ុននិងសហគ្រាសសរុបចំនួន១៤៨ ប្រើប្រាស់កម្មករចំនួន៣.៩៧៧នាក់ ក្នុងនោះមានស្ត្រី១.៣៦៦នាក់ និងមានជនបរទេស១៥៦នាក់កំពុងបំពេញការងារស្របច្បាប់បានយ៉ាងត្រឹមត្រូវ ៕photo_2024-05-15_20-43-28photo_2024-05-15_20-42-51photo_2024-05-15_20-42-54photo_2024-05-15_20-42-57

photo_2024-05-15_20-43-06

Comments

Related posts