កងកម្លាំងនគរបាលជាតិកម្ពុជា បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន យ៉ាងអង់អាចក្លាហាន មោះមុត និងឈ្លាសវៃបំផុត

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៥ ៥ ២០២៤

a8-238

a7-253

a6-252

a5-264

a4-270

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កងកម្លាំងនគរបាលជាតិកម្ពុជា បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន យ៉ាងអង់អាចក្លាហាន មោះមុត និងឈ្លាសវៃបំផុត ដើម្បីស្តារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍដូចបច្ចុប្បន្ន។
 
តាមរយៈសារលិខិតជូនពរ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមអបអរសាទរដោយមនោសញ្ចេតនា សោមនស្សរីករាយយ៉ាងក្រៃលែង ព្រមទាំងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយសេចក្តីស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រី នគរបាលជាតិគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ក៏ដូចជានិវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបានលះបង់ សព្វបែបយ៉ាង ដើម្បីសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
   ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាក សួរសុខទុក្ខ និងជូនពរ ដល់មន្ត្រីនគរបាលជាតិ និងក្រុមគ្រួសារ ដែលមានជំងឺ ឬរបួស កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌល សុខភាព ឬគេហដ្ឋាន សូមឆាប់ជាសះស្បើយ ដើម្បីបានវិលត្រឡប់មករួមរស់ជួបជុំក្រុមគ្រួសារ និងបានមកបំពេញការងារនៅតាមអង្គភាពវិញ។
   សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាច្រើនឆ្នាំកន្លង មកនេះ កងកម្លាំងនគរបាលជាតិកម្ពុជា បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន យ៉ាងអង់អាចក្លាហាន មោះមុត និងឈ្លាសវៃបំផុត ដោយបានរួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដើម្បីស្តារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍ ដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងមាន ជំនឿទុកចិត្ត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺ ការធ្វើពលិកម្មប្រកបដោយភក្តីភាពរបស់កងកម្លាំង នគរបាលជាតិក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការរក្សាបាននូវស្ថិរភាពសន្តិសុខ ផ្ទៃក្នុង ការបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាបានប្រក្រតីកម្មស្ថាប័នជាតិ ជីវភាពសង្គម និងគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់អង្គព្រះមហាក្សត្រ បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ក៏ដូចជាព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលរៀបចំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានដំណើរការប្រកបដោយសុវត្ថិភាព ទាំងស្រុង ដោយបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ឱ្យល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ ត្រចះត្រចង់ទាំងអស់នោះ ព្រមទាំងសូមថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិទាំង អស់ឱ្យខិតខំបន្តស្មារតីតស៊ូ អធន យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព ប្រតិបត្តិការ ដើម្បីបុព្វហេតុសន្តិសុខ ដែលជាបុរេលក្ខណៈមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិលើ គ្រប់វិស័យ៕

Comments

Related posts