វៀតណាមបាននាំចូលទូរស័ព្ទដៃជាង ៣ ពាន់លានដុល្លារក្នុងត្រីមាសទី ១

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a2-288

a-264

a1-286

អន្តរជាតិ៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ការនាំចូលទូរស័ព្ទចល័ត និងគ្រឿងបន្លាស់របស់វៀតណាមបានឈានដល់ជាង ៣ ពាន់លាន ដុល្លារអាមេរិកក្នុងអំឡុងត្រីមាស ទីមួយនៃឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Vietnam Plus។ ក្នុងត្រីមាសទីមួយនៃឆ្នាំ ឭ ឃើញថា ប្រទេសនេះបាននាំចូលទូរស័ព្ទ និងគ្រឿងបន្លាស់ជាង ៣,០៧ ពាន់លានគ្រឿង ដែលកើនឡើង ២២,៤% បើធៀបនឹងឆ្នាំមុន។ តួលេខបានបង្ហាញថា វៀតណាមបានចំណាយទឹកប្រាក់សរុបចំនួន ៧៨៩,៧ លានដុល្លារអាមេរិក ក្នុងការនាំចូលទូរសព្ទដៃ និងគ្រឿងបន្លាស់ក្នុងខែមេសា ដែលជាការថយចុះតិចតួចត្រឹមតែ ១% បើធៀបនឹងខែមីនា។ អ្នកផ្គត់ផ្គង់កំពូលរួមមានចិនដីគោក កូរ៉េខាងត្បូង និងហុងកុង ហើយអ្នកផ្គត់ផ្គង់ធំៗផ្សេងទៀតរួមមាន ឥណ្ឌា អង់គ្លេស តៃវ៉ាន់ អាមេរិក និងជប៉ុន។ គួរបញ្ចាក់ថា វៀតណាមបាននាំចេញទូរសព្ទ និងគ្រឿងបន្លាស់ចំនួន ១៨,១ ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទីមួយនៃឆ្នាំនេះកើនឡើង ៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹងការនាំចេញធំបំផុតទីពីរពីប្រទេស បន្ទាប់ពីកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់៕

Comments

Related posts