មីយ៉ាន់ម៉ាបាននាំចេញអង្ករ និងអង្ករបាក់ចំនួន ១១១,៨៦២ តោន ក្នុងខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៤-២៥

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a27-63

a28-58

អន្តរជាតិ៖ បើយោងតាមទិន្នន័យដែលចេញផ្សាយនាពេលថ្មីៗនេះដោយសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានឱ្យដឹងថា មីយ៉ាន់ម៉ាបាននាំចេញអង្ករ និងអង្ករបាក់ចំនួន ១១១,៨៦២ តោនក្នុងខែមេសា ដែលជាខែដំបូងនៃឆ្នាំសារពើពន្ធ ២០២៤-២៥។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ការនាំចេញ ក្នុង ខែ មេសា រួមមាន អង្ករ ៤២,៧៧០ តោន និង អង្ករ បាក់ ៦៩,០៩២ តោន។ យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ាបានឱ្យដឹងថា បរិមាណនៃការនាំចេញបានកើនឡើងពី ៨៧,៦៤៨ តោនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសនេះបាននាំចេញអង្ករ និងអង្ករបាក់ទៅជាង ២០ ប្រទេស និងតំបន់ រួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន ចិន ប៉ូឡូញ ម៉ាឡេស៊ី បែលហ្ស៊ិក ហូឡង់ និងវៀតណាម។ យោងតាមសហព័ន្ធបានឱ្យដឹងថា នៅក្នុងឆ្នាំសារពើពន្ធ ២០២២-២៤ មីយ៉ាន់ម៉ាបាននាំចេញអង្ករ និងអង្ករបាក់ជាង ១,៦ លានតោន ដោយទទួលបានប្រាក់ចំណូលជាង ៨៤៥ លានដុល្លារអាមេរិក៕

Comments

Related posts