លោក គីម ជុងអ៊ុន ប្ដេជ្ញាមិនបោះបង់ចោលគម្រោងផ្កាយរណបស៊ើបការណ៍ ក្រោយបាញ់បង្ហោះបរាជ័យ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a32-37

a33-39

អន្តរជាតិ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបាននិយាយថា ការកាន់កាប់ផ្កាយរណបស៊ើបការណ៍នៅលើមេឃ គឺមានសារៈសំខាន់ជាទីបំផុតសម្រាប់ការការពារប្រទេសជាតិប្រឆាំងនឹងការគំរាមកំហែងពីសត្រូវ ដូច្នេះកូរ៉េខាងជើងនឹងមិនបោះបង់ចោលគម្រោងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍នោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាលពីថ្ងៃអង្គារលោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះអំឡុងធ្វើទស្សនកិច្ចទៅកាន់បណ្ឌិតសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង និងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅបានទទួល បរាជ័យក្រោយគ្រាប់រ៉ុក្កែតពាំផ្កាយរណបនេះបានផ្ទុះនៅលើអាកាស។ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា "ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ក្នុងពេលនេះ មិនអាចសម្រេចបានតាមគោលដៅទេ ប៉ុន្តែសមមិត្តទាំងអស់ យើងមិនត្រូវបាក់ទឹកចិត្ត ឬបោះបង់ចោលដោយសារតែបរាជ័យនេះនោះទេ ផ្ទុយទៅវិញយើងត្រូវបង្កើនការប្រឹងប្រែងទ្វេដង។ តាមរយៈការបរាជ័យនេះយើងអាចរៀនសូត្របន្ថែម និងបន្តឆ្ពោះទៅមុខ"៕

Comments

Related posts