សភាសម្ព័ន្ធសហជីពជាតិកម្ពុជារៀបចំពិធីប្រគល់និងទទួលអំណោយពី សហជីពទូទាំងប្រទេសចិន និងមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ

វិទ្យុជាតិកម្ពុជា

a3-297

a6-272

a5-284

a4-289

a2-289

a7-272

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី29ខែឧសភា 2024 សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានរៀបចំពិធីប្រគល់និងទទួលអំណោយពី សហជីពទូទាំងប្រទេសចិន ACFTU និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍCFPD ក្នុងនោះមានចានស្រាក់ចំនួន5000និងដបទឹកក្ដៅចំនួន5000។កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Wang Zhiquan អគ្គកុងស៊ុលនៃ ស្ថានទូតចិនប្រចាំកម្ពុជានិង លោកជំទាវ Zhao Changjiu  អគ្គលេខាធិការរង នៃមជ្ឍមណ្ឌល កម្មករចិនសម្រាប់ផ្លាស់ប្ដូរអន្តរជាតិ CWCIE  តំណាងសហជីពទូទាំងប្រទេសចិន ACFTU និងCFPD ផងដែរ។
ឯកឧត្តម សួង ហួត ប្រធានNACCបានថ្លែងថា ថ្ងៃនេះខ្ញុំពិតជាមានមហាកិត្តិយសណាស់ដែលបានទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម Wang Zhiquan អគ្គកុងស៊ុលនៃ ស្ថានទូតចិនប្រចាំកម្ពុជានិង លោកជំទាវ Zhao Changjiu  អគ្គលេខាធិការរង នៃមជ្ឍមណ្ឌល កម្មករចិនសម្រាប់ផ្លាស់ប្ដូរអន្តរជាតិ CWCIE ក្នុងពិធីប្រគល់អំណោយរបស់សហជីពទូទាំងប្រទេសចិន ACFTU ដល់ NACC នៅពេលនេះ។
ខ្ញុំសូមយកឱកាសនេះដើម្បីគោរពថ្លែងអំណរគុណដល់ ACFTU, CFPD និង CWCIE ដែលបានផ្តល់នូវសម្ភារៈ មានប្រអប់បាយ និងដបទឹកក្ដៅដល់ NACC សម្រាប់យកទៅចែកជូនកម្មករ និយោជិតកម្ពុជា។អំណោយនេះគឺពិតជាបានឆ្លើយតបនិងតម្រូវការ ចាំបាច់ប្រចាំថ្ងៃរបស់កម្មករ ហើយវាក៏ជាផ្នែកមួយនៃការចូលរួមការពារបរិស្ថាននិងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីលើកកម្ពស់បរិស្ថានស្អាតនៅកន្លែងការងារផងនិងលើកកម្ពស់សុខភាពរបស់កម្មករ និយោជិតផង។
ដោយឡែកទំនាក់ទំនងរវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC ជាមួយ ACFTU, CFPDនិង CWCIE ខ្ញុំសូមធ្វើការកត់សម្គាល់និងវាយតម្លៃខ្ពស់ថាជាទំនាក់ទំនងមួយដែលបានកើតឡើងតាមរយៈកម្មវិធីខ្សែក្រវាត់និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់ឯ/ឧស៊ីជីនពីង ដើម្បីពង្រីកទំនាក់ទំនងអន្តរជាតិរវាង រដ្ឋាភិបាលជាមួយរដ្ឋាភិបាល និងរវាងប្រជាជនជាមួយប្រជាជន។
ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ACFTU, CWCIE និងCFPD នៅថ្ងៃនេះ ជាសក្ខីភាពមួយដែលបង្ហាញពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពកាន់តែស៊ីជម្រៅរវាងសហជីពកម្ពុជា និងសហជីពចិនដែលបានភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ភាគីទាំងពីរបានឈានដល់ការចុះកិច្ចសហប្រតិបត្តិការ MoC ជាមួយគ្នា រួចហើយ ។ យោងតាមស្មារតីនៃ កិច្ចសហការ MoC នេះមហាមិត្តចិននិងផ្ដល់ជូនការបណ្តុះបណ្តាលរយៈពេលវែងនិងខ្លីដល់ NACC  ការជួយគាំទ្រគ្នាទៅវិញទៅមកទាំងនៅលើឆាកជាតិ និងលើឆាកអន្តរជាតិ និងការផ្លាស់ប្ដូរទស្សនៈកិច្ចសិក្សាគ្នាទៅវិញទៅមក។ ខ្ញុំមាន សង្ឃឹមយ៉ាងមុតមាំថា សហជីពនៃប្រទេសទាំងពីរ និងឈានដល់ការចុះអនុស្សរណៈនៃការយោគយល់ MoU ជាមួយគ្នានាពេលខាងមុខ។
តាមរយៈនៃការផ្ដល់ជំនួយដ៏ថ្លៃថ្លានេះបានជំរុញឱ្យ ទំនាក់ទំនង រវាងភាគីទាំងពីរ
កាន់តែរឹងមាំ និងស៊ីជម្រៅថែម ទៀត ហើយខ្ញុំមានសង្ឃឹមយ៉ាងមុតមាំនិងសូមស្នើសុំដោយទទូចសូមឱ្យ  ACFTU, CWCIE និង CFPD បន្តជួយដល់ NACC ទៅថ្ងៃអនាគតទៀតដើម្បីឱ្យ NACC ក្លាយជាអង្គការដៃគូសហការមួយកាន់តែរឹងមាំ ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។
អំណោយដ៏ថ្លៃថ្លាទាំងនេះអាចឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី  ការរួមសុខរួមទុក្ខនិងរួមគ្នាដោះស្រាយដើម្បីអនាគតរួមគ្នា ជំរុញការកសាងសហគមន៍កម្ពុជា-ចិនដែលមានជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី។
ក្រៅពីការផ្ដល់អំណោយនេះ សហជីពនៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនកិច្ចសិក្សាគ្នាទៅវិញទៅមកជាប្រចាំ។
កន្លងមកនេះភាគីមហាមិត្តចិន បានផ្តល់ជំនួយឧបត្ថម្ភដល់ NACCជាបន្តបន្ទាប់តាមខ្ញុំចាំ ក្នុងនោះ  អំណោយទី១ គឺមហាមិត្តចិន បានផ្តល់រថយន្តក្រុងចំណុះ៣៥កៅអី ចំនួន២គ្រឿងរួម ទាំងថ្លៃដឹកជញ្ជូនពីប្រទេសចិនមកដល់កម្ពុជា។
  លើកទី២ គឺមាន ម៉ាស៊ីនបាញ់ថ្នាំ ២០គ្រឿង ខោអាវបាញ់ថ្នាំ២០ ឈុត ស្បែកជើង មួក ស្រោមដៃ២០ឈុត ម៉ាស់ ៣០០,០០០បន្ទះ រួមទាំងថ្លៃដឹកជញ្ជូន។
លើកទី៣ មាន កញ្ចប់ក្តីស្រឡាញ់ចំនួន ២០០០ កញ្ចប់ក្នុងនោះមាន កាបូប ខ្មៅដៃ ប្រដាប់ខួង ខូល័រ ប្រេងកូឡា និងកន្សែងអនាម័យរួមទាំងថ្លៃដឹកជញ្ជូនផងដែរ។
លើកទី៤ មាន ម៉ាស់ ៣០០,០០០បន្ទះ ខូល័រ ៥០០០ប្រអប់ ខ្មៅដៃនិងប្រដាប់ខួង ៥០០០ប្រអប់ កន្សែងអនាម័យ ១០០០០ឧបករណ៍តេស្តរហ័សកូវីដ ១៩(៨០០០ តេស្ត) រួមទាំងថ្លៃដឹកជញ្ជូនលើកទី៥ គឺមានម៉ាស់៤២០,០០០ បន្ទះរួមទាំងថ្លៃដឹកជញ្ជូនជា អំណោយសហជីពខេត្តយូណាននិងលើកទី៦ គឺអំណោយនៅថ្ងៃនេះ មានប្រអប់បាយចំនួន៥០០០ និងដបទឹកក្ដៅចំនួន៥០០០ រួមទាំងថ្លៃដឹកជញ្ជូនផងដែរ។ NACC និងបន្តការសហការល្អក្នុងនាមមិត្តភាពដែកថែបជាមួយសហជីពចិន និងអង្គការសង្គមស៊ីវិលនានារបស់ប្រទេសចិន ជាពិសេសជាមួយ ACFTU, CFPD, CWCIE និងCNIE ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហជីពទាំងពីរក្លាយជា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅនាពេលអនាគត។
ជាថ្មីម្ដងទៀតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ACFTU, CWCIEនិង CFPD ដែលបានជួយឧបត្ថម្ភទាំងសម្ភារៈនិងថវិកាសម្រាប់ថ្លៃដឹកជញ្ជូន  NACCកន្លងមក៕

Comments

Related posts