ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភាលើកទឹកចិត្តឱ្យក្រុមហ៊ុនតួកគីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៣០ ៥ ២០២៤

a8-257

a7-273

a9-245

a11-214

a10-211

ភ្នំពេញ ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា  រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឯកឧត្តម Mustafa Tuzcu អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋតួកគី បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងការណ៍រួមក្នុងកម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ចកម្ពុជា-តួកគី ដែល មានការចូលរួមពីធុរជនប្រមាណជាង ៣០រូប។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនតួកគីស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជា ដូចជាវិស័យទេសចរណ៍ កសិកម្ម ការកែច្នៃម្ហូបអាហារ ឡូជីស្ទីក ការគ្រប់គ្រងសណ្ឋាគារ និងសំណង់ និងជ្រើសរើសកម្ពុជាជាច្រកដ៏សំខាន់មួយ ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារពាណិជ្ជកម្មមួយដ៏ធំ  ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន  និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែល មានស្រាប់៕

Comments

Related posts