ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះសហគ្រាសវៀតណាមជាង ៩៨,៨០០ បានចូលរួមទីផ្សារឡើងវិញ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a20-105

a19-89

អន្តរជាតិ៖ យោងតាមនាយកដ្ឋានគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្មបានឱ្យដឹងថា សហគ្រាសវៀតណាមសរុបចំនួន ៩៨,៨២៥ ត្រូវបានបង្កើតឡើង ឬបន្តប្រតិបត្តិការឡើងវិញក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ៤,១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ក្នុងចំណោមសហគ្រាសសរុប មានសហគ្រាសទើបបង្កើតថ្មីចំនួន ៦៤,៧៥៨ ដែលមានដើមទុនចុះបញ្ជីសរុបជាង ៦០១,២២ ពាន់ពាន់លានដុង (២៣,៦២ ពាន់លានដុល្លារ) ខ្ពស់ជាង ៥,៧% បើធៀបនឹងតួលេខនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរសហគ្រាសសរុបចំនួន ៩៧,២៩៩ បានដកខ្លួនចេញពីទីផ្សារក្នុងរយៈពេល ៥ ខែចុងក្រោយនេះកើនឡើង ១០,៥% បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងខែឧសភា សហគ្រាសចំនួន ១៣,២០៧ ត្រូវបានបង្កើតឡើងថ្មី ហើយអាជីវកម្មចំនួន ៦,៧៤៩ បានដំណើរការឡើងវិញ ខណៈដែលសហគ្រាសចំនួន ១១,៣៩១ បានដកខ្លួនចេញពីទីផ្សារ។ សហគ្រាសថ្មីក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះបានចុះបញ្ជីកម្មករសរុបចំនួន ៤២៦,៣៨១ នាក់កើនឡើង ៥% បើធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕

Comments

Related posts