សម្តេចធិបតីណែនាំកុំឱ្យមានអំពើជ្រុលនិយមក្នុងសាសនា


វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ៣០ ០៥ ២៤
កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំកុំឱ្យមានអំពើជ្រុលនិយមក្នុងសាសនា ដើម្បីបញ្ចៀសជម្លោះផ្នែកសាសនាដែលអាចឈានទៅបំផ្លាញសុខសន្ដិភាពនៅកម្ពុជា។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធឆ្លង “ធម្មចេតិយទី១ តម្កល់ ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា” នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា សាសនាបានបង្រៀនមនុស្សឱ្យចេះធ្វើអំពើល្អ ចេះជួយគ្នាទៅវិញទៅមក និងនាំមកនូវសុខសន្តិភាព ហើយក៏ជាមូលដ្ឋាននៃការការពារសុខសន្តិភាព បើគ្មានសុខសន្តិភាព គឺមិនអាចផ្តល់ឱកាសក្នុងការកសាងសមិទ្ធផលផ្នែកសាសនា និងផ្តល់សិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋគោរពប្រណីប័តន៍ផ្នែកសាសនាបានទេ។
សម្តេចធិបតី បន្ថែមថា សហគមន៍មួយបើគ្មានបុណ្យទេនោះ នឹងនាំឱ្យមានការឈ្លោះប្រកែក ទាស់ទែង និងហិង្សាជាមិនខាន បន្ទាប់ពីសង្គ្រាមផ្តើមចេញពីពីផ្នត់គំនិតរបស់មនុស្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើបុណ្យមិនមែនមានតែនៅក្នុងវត្តនោះទេ ការចេះជួយគ្នា ការមិនធ្វើអំពើអាក្រក់ដាក់គ្នា ក៏ជាការធ្វើបុណ្យមួយដ៏ធំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ដថា មូលដ្ឋានធំរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៤៥ឆ្នាំនេះ គឺការធ្វើបុណ្យ ដើម្បីរំដោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ និងការជួយដល់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ ជានយោបាយផ្តល់ក្តីអនុគ្រោះធំឱ្យគ្នា។
សម្លេង  សង្គ្រាមមិនមែន---
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា បើគ្មានការធ្វើបុណ្យដោយការយោគយល់គ្នា តាមរយៈនយោបាយឈ្នះ ឈ្នះទេនោះ គឺគ្មានសុខសន្តិភាពដូចពេលបច្ចុប្បន្ននោះឡើយ៕photo_2024-05-30_08-33-42 (2)photo_2024-05-30_08-33-49

Comments

Related posts