កិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧នៃអាយស៊ីស៊ី-អង្គរ ផ្តោតលើការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់អង្គរ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប 

 គណៈកម្មាធិការអន្តរជាតិដើម្បីសម្រប សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានសម្រេចរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧នៃអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៦ -២៧ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារសូហ្វីតែលខេត្តសៀមរាប បន្ទាប់ពីខក ខាន ដោយសារការរីករាតត្បាតជាសកលនៃជំងឺកូវីដ១៩។

កិច្ចប្រជុំទាំងពីរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង  សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ Eva Nguyên-Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងនាមសហប្រ ធាននៃកិច្ចប្រជុំពេញអង្គ ។

ប្រធានបទសំខាន់ៗនៃកិច្ចប្រជុំ គឺផ្តោតលើការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់អង្គរ ការតាមដានអំពីការអនុវត្តនូវរាល់អនុសាសន៍ដែលកិច្ច ប្រជុំអាយស៊ីស៊ី-អង្គរបានសម្រេចនាពេលកន្លងមក ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងអ្នកជំនាញអាដហុកអំពីកិច្ចការផ្សេងៗដែលកំពុងនិងត្រៀមអនុវត្តនាពេលអនាគត។  

ក្នុងនោះដែរ កិច្ចប្រជុំក៏សម្រេចអនុម័តនូវអនុសាសន៍ថ្មីៗបន្ថែមដល់ក្រុមការងារជំនាញ ដើម្បីអនុវត្តស្របតាមផែនការអនុវត្តគម្រោងនីមួយៗ៕C7382C32-1775-4CC4-9900-332D2D055D7AB03A8E29-B839-49E7-BB2E-9D97799EEE045F2D43C3-833E-4CF1-88EF-33C9FA3CD1CCAB9B3AAA-5BBF-4B83-9EA0-3A75266C8C3A9BEA9265-A96C-44FB-9F8C-839A2FBAAB1D0213D37F-5674-4ACD-A494-56F0030BF998C77C7E50-5B03-426A-9333-F6D3C02E0976

Comments

Related posts