សហគ្រិនស្ត្រីកម្ពុជាកំពុងឆ្ពោះទៅរកគំនិតអាជីវកម្មថ្មីក្នុងវិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ ៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងបាន តម្រង់ទិសសហគ្រិនស្ត្រីឱ្យឈានឆ្ពោះទៅរកគំនិតអាជីវកម្មថ្មីផ្ទាល់ខ្លួន ជាពិសេសគំនិតអាជីវកម្មក្នុងវិស័យទេសចរណ៍ មានផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុនផ្តល់សេវាទេសចរណ៍ជាដើម ដោយបង្កើតនូវគំនិតច្នៃប្រឌិតថ្មី ហើយប្លែក ដែលពាក់ព័ន្ធបំផុតនឹងសហគមន៍ ។

ក្នុងកម្មវិធីសិក្ខាសាលាស្តីពី “សហគ្រិនស្ត្រីក្នុងវិស័យទេសចរណ៍ និងការសិក្សាអំពីសក្តានុពលទេសចរណ៍ ខេត្តមណ្ឌលគិរី” លោកជំទាវបន្តថា  ការគាំទ្រសហគ្រិនស្ត្រីឆ្ពោះទៅរកគំនិតអាជីវកម្មថ្មីក្នុងវិស័យទេសចរណ៍នេះ គឺដើម្បីចូលរួមស្តារសេដ្ឋកិច្ច កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ កន្លងមកនេះបានដាក់ចេញនូវវិធានការ ដោយឡែកនិងយុទ្ធសាស្ត្រជាច្រើន ដើម្បីស្តារ និងត្រៀមឱ្យបានរួចរាល់សម្រាប់លំហូរទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ដែលទាមទារឱ្យមានការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ក្នុងវិស័យនេះ៕

Comments

Related posts