អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យប្រព័ន្ធទ្វាររំដោះទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ

វិទ្យុជាតិកម្ពុជា៖លោកចេម ហួត

ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរានិងសហការី បានចុះពិនិត្យស្ថានភាពទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្នុងឱកាសនោះ ឯកឧត្តមហង់ ពៅបានឱ្យដឹងថា ការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរនេះដែរ បានប្រើប្រាស់ធារាសាស្រ្តបុរាណឡើងវិញដើម្បីចែកចាយទឹកទៅទីតាំងផ្សេងៗ និងកន្លែងដែលចាំបាច់នានា ជាពិសេសបានបញ្ចៀសទឹកជំនន់ក្នុងតំបន់ប្រាសាទ និងក្រុងសៀមរាប រួមទាំងប្រមូលទឹកយកទៅរក្សាទុកនៅបារាយណ៍ធំៗក្នុងរមណីយដ្ឋានអង្គរដែលជាអាងស្តុកទឹកនាសម័យបុរាណ។

ម្យ៉ាងទៀត ដោយយល់ឃើញថាស្ទឹងរលួសមានទឹកកើនច្រើន អាជ្ញាធរជាតិអប្សរាបានប្រើប្រព័ន្ធធារាសាស្ត្របុរាណនេះដើម្បីរំលែកទឹកខ្លះមកស្ទឹងសៀមរាបក្នុងការបញ្ជូនបន្តទៅផ្នែកខាងក្រោមនិងទៅដល់ទន្លេសាប៕

Comments

Related posts