វីរុសកូវីដ១៩បានរំខានដល់កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៦.១០.២០)

បែលហ្សិក៖ វីរុសកូវីដ១៩បានរំខានដល់កិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ។ ប្រធានគណៈកម្មការសហភាពអ៊ឺរ៉ុបគឺលោកស្រីអឺស៊ូឡា វ៉ន់ដឺលាន  (Ursula von der Leyen)   បានចេញពីកិច្ចប្រជុំ ប៉ុន្មាននាទីបន្ទាប់ពីកិច្ចប្រជុំចាប់ផ្តើមអនុវត្តការអង្គុយនៅដាច់ ៗ ពីគ្នា ។

ការប្រជុំដែលបានគ្រោងទុករបស់មេដឹកនាំនៃប្រទេសទាំង ២៧ របស់សហភាពអ៊ឺរ៉ុបត្រូវបានផ្អាកជាបន្តបន្ទាប់  ដោយសារវីរុសរាតត្បាតនេះចាប់តាំងពីរដូវផ្ការីកមក។

នៅថ្ងៃព្រហស្បតិ៍ទី ១៦ ខែតុលានេះគឺជាលើកដំបូងហើយដែលមេដឹកនាំទាំងអស់បានចូលរួមប្រជុំដោយផ្ទាល់មុខគ្នា ​ក្នុងបន្ទប់ប្រជុំ    ហើយពេលនោះ លោកស្រីប្រធានគណៈកម្មការសហភាពអ៊ឺរ៉ុបបានប្រាប់មេដឹកនាំទាំងអស់ថាលោកស្រីបាននៅជិតមនុស្សម្នាក់ដែល​ឆ្លងវីរុសកូវីដ១៩។

 

 

Comments

Related posts