ការសិក្សារបស់ក្រសួងការពារជាតិអាមេរិកបានរកឃើញថាហានិភ័យនៃការឆ្លងវីរុសកូវីដ១៩ លើយន្ដហោះមានកំរិតទាប

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៦.១០.២០)

អាមេរិក៖ តាមការសិក្សារបស់ក្រសួងការពារជាតិអាមេរិកដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែតុលាបានរកឃើញថាហានិភ័យនៃការឆ្លងវីរុសកូវីដ១៩នៅក្នុងយន្តហោះ  ​មានកំរិតទាប​ ។

ការរកឃើញនេះបានបង្ហាញជាសញ្ញាវិជ្ជមានសម្រាប់ឧស្សាហកម្មអាកាសចរណ៍   ខណៈដែលកំពុងព្យាយាមងើបឡើងវិញពីផលប៉ះពាល់នៃការរាតត្បាតរបស់វីរុសកូរ៉ូណា នេះ។

ការសិក្សាដែលបានធ្វើឡើងនៅលើយន្ដហោះប៊ូអ៊ីង ៧៧៧ និង ៧៦៧ របស់ក្រុមហ៊ុនអាកាសចរណ៍យូណាយធីដ អ៊ែរឡាយ  (United Airlines)  បានបង្ហាញថាម៉ាសមុខបានជួយកាត់បន្ថយការឆ្លងមេរោគនៅពេលដែលមាននរណាម្នាក់ក្នុងយន្ដហោះក្អក  ។

 

 

 

Comments

Related posts