សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភគ្រួសារសពដែលស្លាប់…

វិទ្យុជាតិកម្ពុជា​៖​

នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានប្រកាសឧបត្ថម្ភថវិកាដល់គ្រួសារសពដែលបានស្លាប់ដោយសារជំនន់ទឹកភ្លៀងសរុប២០នាក់នៅទូទាំងប្រទេស ដោយក្នុងមួយគ្រួសារៗទទួលបាន១០លានរៀល ។ ទន្ទឹមនេះ សម្តចក៏បានប្រកាសផ្តល់ថវិកា១០ម៉ឺនដុល្លារបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។ នេះជាលើកទី២ហើយ ដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឧបត្ថម្ភដល់ខេត្តបន្ទាយមានជ័យ ដែលកាលពី លើកទីមួយ សម្តេចបានឧបត្ថម្ភ១០ម៉ឺនដុល្លាររួចមកហើយ ។
គួររំលឹកថា គ្រោះជំនន់ទឹកភ្លៀង រហូតមកដល់ពេលនេះ បានបណ្តាលឱ្យមនុស្សស្លាប់២០នាក់ហើយ ហើយបានប៉ះពាល់ប្រជាពលរដ្ឋជាង២៤ម៉ឺននាក់និងបានប៉ះពាល់ដល់រាជធានី-ខេត្តចំនួយ១៩ ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ៕

Comments

Related posts