ការសិក្សាបានបង្ហាញថា វីរុសកូវីដ ១៩ អាចរស់នៅលើស្បែកបានយូរជាងវីរុសគ្រុនផ្តាសាយ ដល់ទៅ ៥ ដង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អាអេហ្វប៉េ   (១៩.១០.២០)

ជប៉ុន៖ តាមការសិក្សាមួយបានបង្ហាញថា វីរុសកូវីដ ១៩ អាចមានជីវិតរស់នៅលើស្បែកមនុស្ស បានយូរជាងវីរុស​គ្រុនផ្តាសាយ ដល់ទៅ ៥ ដង​ ។

ការសិក្សានេះ ធ្វើឡើងដោយអ្នកស្រាវជ្រាវរបស់ប្រទេសជប៉ុន និងបានបោះផ្សាយក្នុងទស្សនាវដ្តី ជំងឺឆ្លងសម្រាប់ខែ តុលានេះ ។  វីរុសកូវីដ ១៩ អាចមានជីវិតបាននៅលើស្បែកមនុស្សយើង ក្នុងរយៈពេល ៩ ម៉ោង ក្នុងពេលដែលវីរុសគ្រុនផ្តាសសាយអាចរស់បានក្នុងរយៈពេល ១ ម៉ោង ៨ នាទី ។

ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសជប៉ុនបានសិក្សាលើ​ស្បែកសាកសពរបស់អ្នកដែលស្លាប់ដោយសារកូវីដ ១៩ បន្ទាប់ពី​អ្នកនោះបានស្លាប់មួយថ្ងៃមក ។

 

 

Comments

Related posts