ឯកឧត្តម គុយ សុផល នាំយកព្រះរាជអំណោយចែកជូនប្រជារាស្ត្ររងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥៩៩គ្រួសារ…

AKP ប៉ៃលិន ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ឯកឧត្តម គុយ សុផលឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាង និងក្រុមការងារ អញ្ជើញចុះពិនិត្យ ស្ថានភាពប្រជារាស្រ្ត និងនាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្ត ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យលិចលំនៅដ្ឋាន និងផលដំណាំ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនចំនួន ៥៩៩គ្រួសារ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

រូបថត៖ សោម ឬទ្ធី

Comments

Related posts