សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា…

វិទ្យុជាតិកម្ពុជា​៖ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋ មន្រ្តី នៅវិមានសន្តិភាពទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗ៖
១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩។
៣-ការអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្គាវ៉ាត់នៅស្រុកថ្មបាំង ខេត្តកោះកុង ព្រំដែនកម្ពុជា​ ឡាវ​ និងគម្រោងវិនិយោគអភិវឌ្ឍន៍សាង សង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០ វ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជាឡាវ និងពីបាត់ដំបង ទៅព្រំដែនកម្ពុជា-ថៃ ។
៤-បញ្ហាផ្សេងៗ៕

Comments

Related posts