លោកស៊ីមានប្រសាសន៍ថាពិភពលោកអាចពឹងផ្អែកលើប្រទេសចិនបានក្នុងការសន្យាលុបបំបាត់កាបូនឌីអុកស៊ីត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៨.១១.២០)

ចិន៖ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឱ្យដឹងថាប្រធានាធិបតីចិនលោកស៊ីជីនពីងកាលពីថ្ងៃអង្គារទី ១៧ខែវិច្ឆិកានេះបានថ្លែងថា    ប្រទេសចិននឹងបោះជំហានទៅមុខក្នុងកិច្ចប្រឹងប្រែងដើម្បីឈានដល់ការលុបបំបាត់កំរិតបំភាយកាបូនឌីអុកស៊ីតនៅឆ្នាំ ២០៣០ និងបំពេញការសន្យារបស់ខ្លួនដើម្បីសម្រេចបាននូវអព្យាក្រឹតភាពនៃការបំភាយកាបូនឌីអុកស៊ីតមុនឆ្នាំ ២០៦០ ។

លោកស៊ីដែលបានថ្លែងទៅកាន់កិច្ចប្រជុំកំពូលប្រីក  (BRICS) លើកទី ១២ តាមរយៈវីដេអូ   ដោយអះអាងបញ្ជាក់ថា   ប្រទេសទាំងអស់អាចពឹងផ្អែកលើប្រទេសចិន   ដែលនឹងរក្សាការសន្យារបស់ខ្លួន។

​លោកប្រធានាធិបតីចិនលោកស៊ីជីនពីងបានបន្តទៀតថា   ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ      ប្រទេសចិននឹងមិន​បន្ធូរបន្ថយកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើយ  ។

 

 

Comments

Related posts