វ៉ាក់សាំងការពារវីរុសកូវីដ១៩របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ មានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំបានឆាប់រហ័ស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៨.១១.២០)

ចិន៖ វ៉ាក់សាំងដែលស្ថិតក្នុងការពិសោធន៏ឈ្មោះថាកូរ៉ូណាវ៉ាក (CoronaVac) របស់ក្រុមហ៊ុនផលិតឱសថស៊ីណូវ៉ាក់នៃប្រទេសចិន បានចេញលទ្ធផលនៃការសាកល្បងដំបូង   ដែលបានបង្ហាញនៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកានេះថា   វ៉ាក់សំាងកូរ៉ូណាវ៉ាកបានបង្កើត​ការឆ្លើយតបប្រព័ន្ធភាពស៊ាំបានឆាប់រហ័ស     ប៉ុន្តែកម្រិតនៃអង្គប្រព័ន្ធភាពស៊ាំ   អាចមានចំនួន​ទាបជាងកម្រិតនៃអង្គប្រព័ន្ធភាពស៊ាំ  ក្នុងខ្លួនអ្នកដែលបានជាសះស្បើយពីវីរុសនេះ​  ។

កូរ៉ូណាវ៉ាក (CoronaVac)និងវ៉ាក់សាំងពិសោធន៍បួនផ្សេងទៀតដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិនបច្ចុប្បន្នកំពុងធ្វើការសាកល្បងដំណាក់កាលចុងក្រោយដើម្បីកំណត់ប្រសិទ្ធភាពក្នុងការការពារវីរុសកូវីដ១៩ ។

បច្ចុប្បន្នក្រុមហ៊ុនផលិតឱសថស៊ីណូវ៉ាកកំពុងដំណើរការការសាកល្បងដំណាក់កាលទី ៣ នៅក្នុងប្រទេសឥណ្ឌូនេស៊ី,ប្រេស៊ីលនិងទួរគី។

 

 

Comments

Related posts