លោកត្រាំបានបណ្តេញមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខរៀបចំការបោះឆ្នោតតាមប្រព័ន្ធអ៊ីនធឺណេតចេញពីតំណែង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៨.១១.២០)

អាមេរិក៖ ប្រធានាធិបតីលោកដូណាល់ត្រាំកាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកាបានបណ្តេញមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខរៀបចំការបោះឆ្នោតតាមប្រព័ន្ធអ៊ីនធឺណេតដោយចោទប្រកាន់គាត់ដោយគ្មានភស្តុតាង​ថាបានផ្តល់​ព័ត៌មានមិនត្រឹមត្រូវស្តីពីសន្តិសុខនៃការបោះឆ្នោតនៅអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីសប្តាហ៍មុនថាលោកក្រេប  ដែលធ្វើការការពារការប្រព័ន្ធបោះឆ្នោត  ប្រឆំាងនឹងពួកហេកខឺ (Hacker)    ប៉ុន្តែបានធ្វើឲ្យសេតវិមានខឹងនឹងគាត់ ដែលមិនបានស្វែងរកប្រភព​ព័ត៌មានមិនពិត ដើម្បីបកអាក្រាតនោះ  បានប្រាប់ទីភ្នាក់ងាររ៉យតឺ ថា  លោករំពឹងថា គេនឹងបណ្តេញលោកចេញពីតំណែង   ។

របាយការណ៍របស់សារព័ត៌មានរ៉យទ័រនេះ   បានជំរុញឱ្យមានការគាំទ្រពីអ្នកជំនាញផ្នែកសន្តិសុខនៅទូទាំងប្រទេសចំពោះ  លោកក្រេប ។

 

 

Comments

Related posts