អ៊ីរ៉ង់និយាយថានឹងបំពេញកិច្ចសន្យានុយក្លេអ៊ែរវិញប្រសិនបើលោក បៃដេន ដកទណ្ឌកម្មចេញពីអ៊ីរ៉ង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៩.១១.២០)

អ៊ីរ៉ង់៖ អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកាថាប្រទេសខ្លួននឹងវិលត្រឡប់ទៅរកកិច្ចសន្យានុយក្លេអ៊ែរវិញដោយស្វ័យប្រវត្តិប្រសិនបើប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មីលោក ចូបៃដេន ដកទណ្ឌកម្មពីអ៊ីរ៉ង់។

រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់​ បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយដែលចេញផ្សាយនៅក្នុងកាសែតប្រចាំថ្ងៃរបស់ប្រទេសអ៊ីរ៉ង់ថាទីក្រុង តេអេរ៉ង់ នឹងបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនដោយស្វ័យប្រវត្តិនិងមិនត្រូវការលក្ខខណ្ឌឬសូម្បីតែការចរចានោះទេ។

លោកបៃដេនក៏ធ្លាប់បានសន្យាថានឹងវិលត្រឡប់ធ្វើការងារការទូតជាមួយអ៊ីរ៉ង់ឡើងវិញបន្ទាប់ពីរយៈពេល ៤ ឆ្នាំដ៏តានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ក្រោមការគ្រប់គ្រងរបស់លោកដូណាល់ត្រាំ។

 

 

Comments

Related posts