ចំនួនមរណភាពដោយសារកូវីដ១៩នៅអាមេរិកបានឈានដល់ចំនុចថ្មីមួយខណៈដែលទីក្រុងញូវយ៉កត្រូវបិទសាលារៀនម្តងទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៩.១១.២០)

អាមេរិក៖ សង្កាត់ដែលមានសាលារៀនសាធារណៈក្នុងទីក្រុងញូវយ៉កហើយដែលធំជាងគេបំផុតនៅសហរដ្ឋអាមេរិកនឹងត្រូវបញ្ឈប់ការបង្រៀនដោយផ្ទាល់ចាប់ពីថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកានេះទៅ ។

អភិបាលក្រុងញូវយ៉កបានប្រកាសពីការបិទនេះដោយលើកឡើងពីការកើនឡើងនៃអត្រាឆ្លងវីរុសកូវីដ១៩ដែលកើតមាននៅទីនោះនិងនៅទូទាំងប្រទេស។

ការសម្រេចចិត្តរបស់អភិបាលក្រុងបានបង្ហាញកាលពីថ្ងៃពុធទី ១៨ ខែវិច្ឆិកានៅលើបណ្តាញសង្គមធ្វីតទ័រនៅពេលដែលចំនួនអ្នកស្លាប់សរុបនៅសហរដ្ឋអាមេរិកដោយសារវីរុសកូវីដ១៩ បានកើនដល់ជាង ២៥ម៉ីននាក់ហើយ។

 

 

Comments

Related posts