ក្រសួងព័ត៌មាននឹងបង្កើតប្រព័ន្ធផ្សាយទូរទស្សន៍ចល័តនៅក្នុងApp របស់ក្រសួងព័ត៌មាន

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

 

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងបង្កើតប្រព័ន្ធផ្សាយជាលក្ខណៈទូរទស្សន៍ចល័តOTT នៅក្នុង App របស់ក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មាន អំពីសមិទ្ធផល គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ជូនប្រជាពលរដ្ឋ ។ 

   កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំទៅដល់ថ្នាក់ដឹកនាំ ដែលទទួលបន្ទុកនៅក្នុងការគ្រប់គ្រងទៅលើ app របស់ក្រសួងព័ត៌មាន ដោយនៅក្នុងពេលបច្ចុប្បន្ននេះក្រសួងព័ត៌មាន នឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនូវប្រព័ន្ធ OTT នៅក្នុង App របស់ក្រសួងព័ត៌មាន ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ក្រសួងព័ត៌មានកំពុងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនូវមុខងារបន្ថែម នៅក្នុង App របស់ក្រសួងតាមរយៈការបង្កើតនូវប្រព័ន្ធOTT ។ 

សំឡេង៖" ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងាររៀបចំពិនិត្យលទ្ធភាពក្នុងការរៀបចំដូចជាសិក្ខាសាលា ឬ វគ្គបណ្ដុះបណ្ដាលផ្សេងៗ ជាមួយនឹងអ្នកនាំពាក្យបណ្ដាក្រសួងស្ថាប័នផ្សេងៗ ឱ្យស្វែងយល់អំពីការប្រើប្រាស់ប្រព័ន្ធ app របស់ក្រសួងព័ត៌មាន ដើម្បីធ្វើយ៉ាងណាឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាល បានដឹងអំពី app របស់ក្រសួង ហើយបានសហការ ក្នុងការប្រើប្រាស់យន្តការ app របស់ក្រសួងព័ត៌មាន នៅក្នុងការផ្សព្វផ្សាយព័ត៌មាន ពីសមិទ្ធផល គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ របស់ក្រសួងស្ថាប័ននានា តាមរយៈapp របស់ក្រសួងព័ត៌មានផងដែរ"។

សូមបញ្ជាក់ថា ការបង្កើតប្រព័ន្ធផ្សាយទូរទស្សន៍ចល័តOTT នៅក្នុងអេបរបស់ក្រសួងព័ត៌មាននេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទស្សនាបានទាន់ពេលវេលាពីព័ត៌មាន និងគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដែលមានភាពច្បាស់លាស់ និងអាចទុកចិត្តបាន ៕IMG_20210301_181326_051

Comments

Related posts