សម្តេចធិបតីថ្លែងថា នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់​ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា

Chuon Bona | ថ្ងៃទី 08 ខែ សីហា ឆ្នាំ 2024

សម្តេចធិបតីថ្លែងថា នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់​ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖

ភ្នំពេញ៖ការថ្លែងរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាផងដែរ។

​សូមបញ្ជាក់ថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត យូនីវេស៊ីធី (DMU) គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សាដ៏ល្បាញល្បីមួយ​របស់ចក្រភាពអង់គ្លេស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងបានធ្វើដំណើរលើវិថីអប់រំជាង១៥០ឆ្នាំមកហើយ។ សាកលវិទ្យាល័យនេះ មាននិស្សិតប្រមាណ ៣៥,០០០ នាក់កំពុងសិក្សានៅចក្រភពអង់គ្លេស និងតាមបណ្តាសាខានានានៅក្រៅប្រទេស។

​ដឹ ម៉ុងហ្វត ជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង២០ របស់ចក្រភពអង់​គ្លេស លើការជួយដល់និស្សិតឱ្យទទួលបានការងារធ្វើ។ ដឹ ម៉ុងហ្វត ជាសាកលវិទ្យាល័យតែមួយគត់​នៅ​ចក្រភព​អង់គ្លេស ត្រូវបានអង្គការសហប្រជាជាតិ ផ្តល់ឋានៈជាមជ្ឈមណ្ឌលសាកលសម្រាប់គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព។

វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានបង្ហាញឱ្យឃើញពីការទុកចិត្តទុកដាក់ខ្ពស់របស់សាកលវិទ្យាល័យ​ចំពោះ​ឱកាស​នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលកំពុងលើក​កម្ពស់គុណ​ភាព​អប់រំ។

វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏ជាការរួមចំណែកមួយដ៏សំខាន់លើវិថីអប់រំ និងការបណ្តុះ​បណ្តាល​ធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅមូលធនមនុស្សដ៏ពិតប្រាកដ។ វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានរួមចំណែកបន្ថែមជម្រើសមួយកាន់តែប្រសើរ និងមានភាពងាយស្រួល សម្រាប់អ្នកសិក្សានៅកម្ពុជា ៕

សម្តេចធិបតីថ្លែងថា នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់​ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា