La Plantation Kampot ជាកសិ-ទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរណ៍អន្តរជាតិ

Narith | ថ្ងៃទី 08 ខែ សីហា ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៨.០៨.២០២៤

La Plantation Kampot ជាកសិ-ទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាពិសេសភ្ញៀវទេសចរអន្តរជាតិ ព្រោះទីតាំងមានការផ្តល់សេវាកម្មជាច្រើន ដូចជា ការជូនភ្ញៀវទស្សនាចម្ការម្រេច ទស្សនាសង្វាក់សម្ងួតនិងកែច្នៃម្រេច កន្លែងភ្លក់រសជាតិនិងលក់គ្រឿងទេស គ្រប់ប្រភេទ , មានថ្នាក់បង្រៀនចម្អិនអាហារបែបខ្មែរ , ភោជនីយដ្ឋានម្ហូបចម្រុះ ផ្ទះស្នាក់នៅ ជាដើម ។ 

លោក លីណា មគ្គុទេសក៍ទេសចរណ៍របស់កសិ-ទេសចរណ៍ La Plantation Kampot បានលើកឡើងថា La Plantation ( ឡាផ្លេនថេសិន ) ជាក្រុមហ៊ុនមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយគូស្នេហ៍ជនជាតិបារាំង-ប៊ែលហ្សិក ផ្តោតលើការដាំដុះដំណាំម្រេច គឺម្រេច( GI ) និងផលិតផលគ្រឿងទេសសំខាន់ៗជាច្រើនមុខ ដែលមានគុណភាពខ្ពស់ និងត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ។ 

លោកបានបន្តថា បន្ទាប់មក ក្រុមហ៊ុន ក៏បានអភិវឌ្ឍន៍នូវគម្រោង កសិ-ទេសចរណ៍ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងពិភពគ្រឿងទេសនិងម្ហូបអាហារ ដោយមានបង្ហាញពីកន្លែងដាំដុះ បច្ចេកទេសថែទាំ សង្វាក់ផលិតកម្មកែច្នៃ ការបង្រៀនចម្អិនម្ហូប និងការអនុវត្តជាក់លាក់ ។ La Plantation កំពត អាចទាក់ទាញភ្ញៀវបរទេសជិត ៥០០០០នាក់ ជារៀងរាល់ឆ្នាំ ដោយទីតាំងនេះ មានផ្តល់នូវសកម្មភាពទេសចរណ៍ជាច្រើន ដូចជា ៖ មគ្គុទេសក៍ទេសចរ (ជាភាសាបារាំង អង់គ្លេស ឬភាសាខ្មែរ ) សម្រាប់ដើរទស្សនាចម្ការម្រេច ការកែច្នៃម្រេច , ហាងភ្លក់និងលក់ផលិតផលគ្រឿងទេស ភោជនីយដ្ឋានប្រពៃណី វគ្គសិក្សាចម្អិនអាហារខ្មែរ សួនធម្មជាតិ ផ្ទះស្នាក់ដែលរួមបញ្ចូលអាហារពេលព្រឹក និងបារថ្មីដែលគ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ។

« ទីមួយគឺយើងផ្ដោតសំខាន់ទៅលើការទស្សនាចម្ការម្រេច ការផ្ដល់ព័ត៌មានផ្សេងៗពីការដាំដុះ ប្រមូលផល ការភ្លក្សម្រេចជាច្រើនប្រភេទ ហើយក៏មានជាថ្នាក់បង្រៀនចម្អិនម្ហូប គឺផ្ដោតទៅលើប្រភេទម្ហូបខ្មែរ ដែលភ្ញៀវចង់រៀនចម្អិនទាក់ទងនឹងម្ហូបខ្មែរ ដូច្នេះនៅពេលដែលគាត់ចម្អិនរួចហើយគឺគាត់អង្គុយញ៉ាំម្ហូបដែលគាត់ចម្អិនទស្សនាទេសភាព ។ មួយវិញទៀតគឺមានភោជនីយដ្ឋានសម្រាប់អាហារថ្ងៃត្រង់ គឺចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៤ល្ងាច គឺភ្ញៀវអាចញ៉ាំអាហារថ្ងៃត្រង់នៅទីនេះ ហើយក៏មានជាវីឡាស្នាក់នៅ អាងហែលទឹកសម្រាប់ភ្ញៀវដែលមកស្នាក់នៅ និងបូកបញ្ចូលទាំងអាហារពេលព្រឹក ។ សម្រាប់បច្ចុប្បន្ននេះ ក៏មានធ្វើជាបារមួយ ដែលផ្ដោតសំខាន់ទៅលើការភ្លក្សរសជាតិស្រា ភេសជ្ជៈក្នុងតំបន់ ហើយអ្វីដែលកាន់តែពិសេសនោះ គឺការប្រើប្រាស់គ្រឿងផ្សំគោល ម្រេច ធ្វើជាអាហារផ្សេងៗ ដើម្បីទាក់ទាញបន្ថែម ហើយក៏បាននិងកំពុងតែពង្រីកផ្ទៃដីដាំដុះដំណាំម្រេចបន្ថែម សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារថែមទៀតផង » ។ 

សូមបញ្ជាក់ថា La Plantation Kampot មានទីតាំងស្ថិតនៅខេត្តកំពត មានផ្ទៃដីសរុបជាង៥០ហិកតា ពោរពេញទៅដោយទេសភាពព្រៃភ្នំយ៉ាងស្រស់ត្រកាល បូករួមទាំងការផ្តល់ជូនសេវាកម្មជាច្រើនសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលទាំងនេះ គឺជាភាពលេចធ្លោមួយនៃ La Plantation ក្នុងការរួមចំណែកយ៉ាងសំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តខេត្តកំពតបានកាន់តែច្រើន ។ La plantation មិនត្រឹមតែជាអាជីវកម្មកសិកម្មជោគជ័យក្នុងការស្រូបទាញភ្ញៀវទេសចរប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកដល់សហគមន៍មូលដ្ឋាន តាមរយៈឱកាសការងារ និងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព។ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ម្រេចកំពតជាគ្រឿងទេសដ៏មានតម្លៃ និងស្វែងរកតាមតម្រូវការទូទាំងពិភពលោក ៕